website_news:2019230510

ទូតខ្មែរនៅកូរ៉េ នឹងបន្តចុះផ្តល់សុពលភាព លិខិតឆ្លងដែន ដោយឥតគិតថ្លៃដល់ពលករ

https://www.dap-news.com/ ByID:114 Posted on 23 May 2019 | 13:48

ភ្នំពេញ៖ ដើម្បីចូលរូម កាត់បន្ថយការចំណាយ និងពេលវេលា ធ្វើដំណើររបស់ពលករខ្មែរ ធ្វើការនៅប្រទេសកូរ៉េខាងត្បូង ស្ថានទូតកម្ពុជាប្រចាំកូរ៉េ នឹងបន្តចុះផ្ដល់សេវាសុពលភាព លើលិខិតឆ្លងដែន ដោយឥតគិតថ្លៃចំនួន៣តំបន់ ។ យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ទូតកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា ការធ្វើបែបនេះ ក៏ដូចជាឆ្លើយតបតាមសំណើ របស់សមាគមខ្មែរ សហគមន៍ខ្មែរ និងមជ្ឈមណ្ឌលគាំពារតាមតំបន់ ស្ថានឯកអគ្គរាជទូត បានរៀបចំកម្មវិធីផ្ដល់សេវា បន្តសុពលភាពលិខិតឆ្លងដែន ដោយឥតគិតថ្លៃ នៅតំបន់ចំនួន៣រួមមាន៖

១/ ទីក្រុង ផ្សង់ថេក នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅមុខស្ថានីយរថភ្លើង ផ្សង់ថេក ចាប់ពីម៉ោង១៤-១៧ រសៀល។

២/ ទីក្រុងថេហ្គូ នៅថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៩ នៅការិយាល័យអង្គភាព អភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ ប្រចាំទីក្រុងថេហ្គូ ចាប់ពីម៉ោង១២-១៦ រសៀល។

៣/ ទីក្រុងក្វាងជូធំ នៅថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅការិយាល័យ អង្គភាពអភិវឌ្ឍន៍ ធនធានមនុស្សកូរ៉េ ប្រចាំទីក្រុងក្វាងជូធំ ចាប់ពីម៉ោង ១២-១៦រសៀល៕ ដោយ៖ បាន ធារ៉ូ

website_news/2019230510.txt · Last modified: 2019/05/23 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki