website_news:2019230702

ក្រសួងមហាផ្ទៃសោកស្ដាយដែល អាមេរិកភ្ជាប់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយបញ្ហានយោបាយ

https://www.dap-news.com/ ByID:118 Posted on 23 July 2019 | 13:33

ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានការសោកស្តាយ ចំពោះអាមេរិកដែលបានលើកយកអតីត គណបក្សសង្គ្រោះជាតិ មកវាយតម្លៃឲ្យកម្ពុជាជាប់ចំណាក់ថ្នាក់លេខ២លើកការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខណៈបញ្ហានេះ ជារឿងពីរដាច់ដោយឡែកពីគ្នា។

គួរបញ្ជាក់ថាចំណាត់ថ្នាក់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់អាមេរិកមានចំនួន៣ រួមមាន៖ លេខ១-ប្រទេសទប់ស្កាត់បានគ្រប់វិធានការ ,លេខ២-ប្រទេសជួញដូរមនុស្ស ចូលមកក្នុងប្រទេស និងឃ្លាំមើល ,លេខ៣-ប្រទេសប្រងើយកន្ទើយ លើបញ្ហាជួញដូរមនុស្ស។

ក្រោយបញ្ចប់កិច្ចប្រជុំ ក្រុមការងារអន្ដរក្រសួងស្ថាប័នចំនួន៦ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ ឆ្នាំ២០១៩ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ បញ្ហាជួញដូរមនុស្ស ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់បានល្អ បែរជាអាមេរិកឲ្យកម្ពុជាជាប់លេខ២។ លោកស្រីមានប្រសាសន៍ថា “ប៉ុន្ដែអ្វីដែលយើងទទួលបាន ក្នុងការវាយតម្លៃពីសហរដ្ឋអាមេរិក មានន័យថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំនេះក៏ត្រូវដាក់បញ្ជូលទៅ ក្នុងរបាយការណ៍នៃការវាយតម្លៃដែរ។ប៉ុន្ដែប្រហែលជារបាយការណ៍នេះ មិនដល់ឬ ក៏មិនទាន់បូកសរុបយ៉ាងណា បានធ្វើឲ្យសហរដ្ឋអាមេរិកវាយតម្លៃទាបទៅវិញ ដែលយើងមានការសោកស្ដាយ ដែលយើងសង្ឃឹមថា យើងធ្វើល្អជាងឆ្នាំមុនៗ”។ លោកស្រីបន្ដថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវស្ដារឡើងវិញ ចំពោះកម្ពុជាជាប់លេខ២ ក្នុងការឃ្លាំមើល ពីព្រោះកម្ពុជាបានប្រឹងប្រែងហើយដែរ។លោកស្រីថា បើសិនកម្ពុជាមិនកែវប្រែងនោះទេ កម្ពុជានឹងធ្លាក់ទៅលេខ៣ជាមិនខាន។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកឡើងថា កម្ពុជាជាប់លេខ២ គឺ៣ឆ្នាំជាប់គ្នា ដោយសារតែកម្ពុជាជាប់លេខ២បែបនេះ គឺដោយសារឥទ្ធិពលនយោបាយ ដូចជានយោបាយការបរទេស និងអន្ដរជាតិ មិនបានមើលឃើញកម្ពុជា ពួកគេមកវាយតម្លៃកម្ពុជាតាមរបៀបនេះ ពួកគេគិតថា កម្ពុជាប្រងើយកន្ទើយ លើកការជួញដូរមនុស្ស។

អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបន្ថែមថា “មានរឿងខ្លះដែលគាត់ដាក់សម្ពាធបន្ថែមទៀត ឲ្យយើងធ្វើនេះ ធ្វើនោះរហូតគាត់ដាក់បញ្ជូលទៅក្នុង ការងារនយោបាយ ដែលគាត់យកករណីបក្សប្រឆាំង និយាយចូលនៅក្នុងនេះ វាជារឿងមិនគួរនិយាយ បានន័យថា វាជារឿងបច្ចេកទេស ក្នុងប្រយុទ្ធប្រឆាំងអំពើជួនដូរមនុស្ស មិនគូរយករឿងនយោបាយមកវាតម្លៃកម្ពុជា ទាបបែបនេះទេ”៕ ដោយ៖ អេង ប៊ូឆេង

website_news/2019230702.txt · Last modified: 2019/07/23 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki