website_news:2019230801

មន្រ្តីនៃអគ្គនាយកដ្ឋានការងារ បានធ្វើការណែនាំតម្រង់ទិសដល់កម្មសិក្សាការី ដែលត្រូវចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន សរុបចំនួន ៣៧នាក់

https://www.facebook.com/ អគ្គនាយកដ្ឋានការងារ-General Department of Labour 23-08-2019

នាថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីនៃអគ្គនាយកដ្ឋានការងារ បានធ្វើការណែនាំតម្រង់ទិសដល់កម្មសិក្សាការី ដែលត្រូវចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន សរុបចំនួន ៣៧នាក់ (ស្រី ១៥នាក់)។ វគ្គសិក្សានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់កម្មសិក្សាការី ឱ្យមានការយល់ដឹងអំពី៖

១-ការរៀបចំខ្លួន ដើម្បីធ្វើការនៅប្រទេសជប៉ុន

២-ភូមិសាស្រ្ត បរិស្ថាន និងវប្បធម៌នៅប្រទេសជប៉ុន

៣-ការធ្វើដំណើរតាមផ្លូវ និងការមកដល់ប្រទេសជប៉ុន

៤-ការធ្វើការងារ និងការរស់នៅក្នុងប្រទេសជប៉ុន៥-ការគ្រប់គ្រងប្រាក់

៦-សុខភាព និងអនាម័យ

៧-ការធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ

៨-សុវត្ថិភាព និងសេវាគាំទ្រ។

ក្រុមហ៊ុនដែលបានបញ្ជូនកម្មសិក្សាការី ទទួលការបណ្តុះបណ្តាលក្នុងវគ្គនេះមានចំនួន៧ គឺ

១. Ung Rithy Group Co., LTD

២. C. Connect World Co., LTD

៣. Hirayama Co., LTD៤. Metrey HR Co., LTD

៥. NiCam Co., LTD

៦. Phillimore Cambodia Co., LTD

៧. Yakushinkai (Cambodia) Co., LTD

website_news/2019230801.txt · Last modified: 2019/08/23 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki