website_news:2019230802

បើកប្រតិបត្តិការចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ រួមទាំងអ្នកគកជេរ ជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

https://khmernote.com/news/ 23-08-2019

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះប្រមូលស្រ្តីរកសុីផ្លូវភេទ ដែលឈរនៅតាមរបង និង ក្រោមដើមឈើ រួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហាឆ្នាំ ២០១៩ វេលាម៉ោង ៩ និង ៣០ នាទីព្រឹក កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបើកប្រតិបត្តិការចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ រួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) នៅ ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។

ជាលទ្ធផល នៃការបង្ក្រាបនេះ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការប្រមូលស្ត្រីរកស៊ីផ្លូវភេទរួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ)សរុបចំនួន១៣នាក់ ប្រុស០៣នាក់ បញ្ជូនមកនៅសាលាខណ្ឌដូនពេញ ដើម្បីឯកសារ បញ្ជូនបន្តទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ៕

website_news/2019230802.txt · Last modified: 2019/08/23 15:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki