website_news:2019230803

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជួយសម្រួលផ្តល់សេវាដល់ជូនបងប្អូនពលករខ្មែរ

https://www.facebook.com/ Royal Embassy of Cambodia in Bangkok 22-08-2019

នាថ្ងៃព្រហតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជួយសម្រួលផ្តល់សេវាដល់ជូនបងប្អូនពលករខ្មែរ ឱ្យទទួលបាននៅក្នុងថ្ងៃតែមួយតែម្តង ដើម្បីជួយកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់បងប្អូនពលករ និងចំនួនថ្ងៃដែលបងប្អូនពលករត្រូវសុំច្បាប់ឈប់សម្រាកពីនិយោជក/ថៅកែ។ ឆ្លៀតឱកាសនេះផងដែរ មន្ត្រីស្ថានទូតបានពន្យល់ណែនាំដល់បងប្អូនពលករ ដែលមកទទួលសេវានៅស្ថានទូត អំពីច្បាប់ការងារ សិទ្ធិនិងអត្ថប្រយោជន៍ បម្រាម ទោសបញ្ញត្តិ និងការស្នើសុំជំនួយក្នុងករណីបងប្អូនពលករជួបប្រទះបញ្ហាផ្សេងៗក្នុងការស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ។

website_news/2019230803.txt · Last modified: 2019/08/23 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki