website_news:2019230901

បញ្ឈប់ពិធីរៀបអាពាហ៍ពិពាហ៍ រវាងជនជាតិចិនម្នាក់ មករៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីខ្មែរ ដោយខុសច្បាប់ នៅព្រះវិហារ

https://www.facebook.com/VD7news/ September 21 at 7:11 PM

ព្រះវិហារ ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ខេត្ត ព្រះវិហារ បានចុះត្រួតពិនិត្យនិងឃាត់បញ្ឈប់ពិធីរៀបអាពាហ៍ពិពាហ៍រវាងជនជាតិចិនម្នាក់ ដែលបានមករៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីខ្មែរដោយខុសច្បាប់។ពិធីឃាត់ពិធីរៀបអាពាហ៍ពិពាហ៍ ស្ថិតភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ករណីជនជាតិចិនបានមករៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីខ្មែរដោយខុសច្បាប់ គឺត្រូវបានកំលាំងនគរបាលអន្តោប្រវេសន៍ខេត្តព្រះវិហារ ចុះត្រួតពិនិត្យដោយគ្មានលិខិតអនុញ្ញាត ហើយត្រូវបានកំលាំងជំនាញចុះទៅបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍។

ជនជាតិចិនបានមករៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីខ្មែរ គឺមានឈ្មោះ LIANG YANBING ភេទប្រុស អាយុ ៣៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EC៣៥៩៦៧៣៥ ផុតកំណត់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៨ និងទិដ្ឋាការលេខEI ០១៩៨៦២៤៣ ផុតកំណត់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ស្នាក់នៅក្រុងព្រះសីហនុ។រីឯស្ត្រីខ្មែរគឺមានឈ្មោះ ស៊ីម ស្រីស្ដើង អាយុ ២៧ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ៕ដោយ: ម៉ែន សុគន្ធា

website_news/2019230901.txt · Last modified: 2019/09/23 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki