website_news:2019240102

កម្ពុជាត្រូវត្រៀមខ្លួនទៅធ្វើការនៅជប៉ុនដើម្បីបានប្រាក់ខែខ្ពស់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩ ម៉ោង ១៧:០៤

រាជធានីភ្នំពេញ ៖ ខណៈដែលពលករកម្ពុជា បានកំពុងតែបំរើការងារនៅតាមបណ្តាប្រទេសនានារាប់លាននាក់ ពិសេសប្រទេសថៃដែលមានចំនួនច្រើនជាងគេនោះ ប្រជាជនកម្ពុជាប្រមាណជាង៩ពាន់នាក់ បានកំពុងធ្វើការនៅក្នុងប្រទេសជប៉ុនក្នុងនាមជាកម្មសិក្សាការី។ ឥឡូវជប៉ុនបានបើកឱកាសដល់ប្រជាជនកម្ពុជា អាចទៅបំពេញការងារ ក្នុងនាមជាពលករដែលអាចនឹងទទួលបានប្រាក់ខែច្រើនជាងមុន ។ ប្រជាជនកម្ពុជាជាច្រើន សម្រេចចិត្តឆ្លងកាត់ប្រទេសពីប្រទេសមួយទៅប្រទេសមួយរបស់ពលករខ្មែរនោះគឺដើម្បីស្វែងរកប្រាក់ ដើម្បីមកផ្គត់ផ្គង់ជីវភាពគ្រួសារនៅស្រុកកំណើត ដែលអ្នកខ្លះបានកំពុងជួបការខ្វះខាត។

ទាក់ទិននឹងពលករទៅបំរើការងារនៅក្រៅប្រទេសនេះ ពិសេសនោះប្រទេសជប៉ុនត្រូវបានលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាមានកម្មសិក្សាការីចេញទៅធ្វើការនៅជប៉ុនមានចំនួនប្រមាណជាង៩ពាន់នាក់។ កម្ពុជានិងជប៉ុន កំពុងតែរកវិធី ដើម្បីអោយប្រជាជនកម្ពុជាអាចទៅបំពេញការងារនៅជប៉ុន ក្នុងនាមជាពលករដែលនឹងអាចអោយពួកគេអាចរកប្រាក់ចំណូលបានច្រើនជាងការបំពេញការងារក្នុងនាមជាកម្មសិក្សាការី ៕

website_news/2019240102.txt · Last modified: 2019/01/24 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki