website_news:2019240104

កម្មករសំណង់ជាង ១០ នាក់ស្លាប់ និងរបួសយ៉ាងអណោចអធ័មក្នុងហេតុការណ៍បាក់ដែកស្ទូចក្នុងការដ្ឋានសាងសង់ខុនដូនៅប្រទេសថៃ

https://khmernote.com/news/ January 24, 2019

ថៃ៖ កម្មករសំណង់ចំនួន៥ នាក់ស្លាប់ និង ៦ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍បាក់ដែកស្ទូច ដែលគេប្រើសម្រាប់ស្ទូចកម្មករសំណង់ទៅធ្វើការងារនៅកន្លែងខ្ពស់ៗ។ ហេតុការណ៍នេះបានកើតឡើងក្នុងការដ្ឋានសាងសង់អគារខុនដូមួយកន្លែងក្នុងទីក្រុងបាងកកប្រទេសថៃ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ក្រោយកើតមានគ្រោះថ្នាក់នេះកម្មករ ៥ នាក់បានស្លាប់ភ្លាមៗតែម្តង ដោយមានអ្នកខ្លះបានស្លាប់ដោយព្យួរសាកសពនៅលើអាកាសទៀតផង។ ដំបូងឡើយគេបានរកឃើញជនរងគ្រោះ ៥ នាក់ប៉ុណ្ណោះ ហើយបន្តិចក្រោយមកទើបគេបានប្រទះឃើញជនរងគ្រោះម្នាក់ទៀតដែលត្រូវកប់ដោយបំណែកជណ្តើរ ហើយជនរងគ្រោះដែល គេបានរកឃើញក្រោយគេនោះគឺរងរបួសធ្ងន់ជាងគេ ដែលអាចប្រឈមនឹងការស្លាប់បាត់បង់ជីវិតទៀតផង។ លោក Opas Sripayak ប្រធានក្រុមហ៊ុនសាងសង់ខុនដូខាងលើបានឲ្យដឹងថា នេះជាគ្រោះថ្នាក់ដ៏កម្រមួយសម្រាប់ក្រុមហ៊ុនរបស់លោក ហើយក្រុមហ៊ុននឹងទូរទាត់ប្រាក់សំណង់គ្រប់ចំនួនទៅកាន់គ្រួសារកម្មករដែលបានស្លាប់ និងរបួស៕

website_news/2019240104.txt · Last modified: 2019/01/24 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki