website_news:2019240502

តុលាការចោទបុរសអាមេរិកម្នាក់ពីបទប្រព្រឹត្តអំពើអាសប្រឆាំងអនីតិជន

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 23/05/2019

សៀមរាប ៖ តុលាការខេត្តសៀមរាបបានចោទបុរសទេសចរណ៍ជនជាតិអាមេរិកម្នាក់ឈ្មោះ Cline Rugh James ពីបទប្រព្រឹត្តិអំពើអាសប្រឆាំងអនីតិជន ហើយបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ។ ជនជាតិអាមេរិកកាំងម្នាក់នេះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០១៩ និងបានបញ្ជូនទៅតុលាការ ខណដែលសមត្ថកិច្ចអះអាងថា ជនបរទេសរូបនេះ បានប្រព្រឹត្តអំពើអនាចាលើអនីតិជនអាយុក្រោម ១៥ ឆ្នាំ ចំនួន ៤ នាក់។

លោក ជា ហេង ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបក៏បានថ្លែងថា យោងតាមចម្លើយរបស់កុមារីរងគ្រោះ គឺជនជាតិអាមេរិករូបនេះ បានប្រព្រឹត្តបទល្មើសតាំងពីឆ្នាំ ២០១៨ នៅពេលរូបគេមកដើរទេសចរណ៍នៅកម្ពុជា។ លោកបន្តថា មានក្មេងស្រី ៤ នាក់ មានអាយុចាប់ពី ១២ ដល់ ១៤ ឆ្នាំ ដែលគាត់រំលោភបំពាន។ ទោសទណ្ឌ វាអាចជាប់ពី ១ ឆ្នាំទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀលទៅ ១០ លានរៀលផងដែរ ៕

website_news/2019240502.txt · Last modified: 2019/05/24 11:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki