website_news:2019240503

អ្នកជំនាញថាពលករខ្មែរធ្វើបានតែការងារពិបាក កខ្វក់និងគ្រោះថ្នាក់

https://khmer.voanews.com/ 24 ឧសភា 2019 ម៉ែន គឹមសេង

ទីផ្សារការងារដែលពលករចំណាកស្រុកខ្មែរអាចធ្វើបាននៅក្រៅប្រទេសគឺជាប្រភេទការងារពិបាក កខ្វក់ និងគ្រោះថ្នាក់ ហើយពួកគេមិនអាចធ្វើការងារបច្ចេកទេស ឬជំនាញដោយប្រើចំណេះដឹង ដែលបានសិក្សានៅកម្ពុជាបានឡើយ ដោយសារតែច្បាប់នៅប្រទេសសាម៉ីមានការកំហិតច្បាស់លាស់។ នេះបើតាមការលើកឡើងរបស់សកម្មជនពលកម្ម។ លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានបញ្ជាក់ ក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃព្រហស្បតិ៍ថា ដោយឡែកនៅកម្ពុជាមិនទាន់មានការកំហិតប្រភេទការងារលើជនអន្តោប្រវេសន៍នៅឡើយទេដែលឱ្យពួកគេធ្វើការងារតាំងពីតូចតាចរហូតដល់ធំដុំបានដែលបានប៉ះពាល់ដល់ពលរដ្ឋកម្ពុជា។

website_news/2019240503.txt · Last modified: 2019/05/24 11:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki