website_news:2019240605

ប៉ូលិសចិនជួយសង្គ្រោះស្ដ្រីបរទេសជាង១,១០០នាក់ដែលត្រូវគេលក់

https://vayofm.com/news/detail/ ដោយ៖ ពេញ ផេង 22-06-2019 6:28 am

ប៉ូលិសចិនបានជួយសង្គ្រោះស្ដ្រីជាង១,១០០នាក់ ធ្វើដំណើរមកពីតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានគេលក់ឲ្យទៅធ្វើជាប្រពន្ធបុរសជាច្រើនកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរកាលពីថ្ងៃសុក្រ។ ក្មេងៗចំនួន១៧នាក់ក៏ត្រូវបានជួយសង្គ្រោះផងដែរ នៅក្នុងប្រតិបត្ដិការរួមគ្នាជាមួយប៉ូលិសមីយ៉ាន់ម៉ា កម្ពុជា ឡាវ វៀតណាម និងថៃចន្លោះពីខែកក្កដាដល់ខែធ្នូឆ្នាំមុន នេះបើតាមសេចក្ដីថ្លែងការណ៍ក្រសួងសន្ដិសុខសាធារណៈ។

ជនសង្ស័យជាង១,៣០០នាក់ ក្នុងនោះមានជនបរទេស២៦០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្ដិការបង្ក្រាបការចាប់ពង្រត់ ការលក់ដូរមនុស្ស និងការបន្លំអាពាហ៍ពិពាហ៍។ អ្នកនាំពាក្យក្រសួងសន្ដិសុខសាធារណៈបានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានឧក្រិដ្ឋជនក្នុងស្រុក និងបរទេសបានឃុបឃិតគ្នា ចាប់ពង្រត់ស្ដ្រីជាច្រើននាក់ហើយលក់ដូរពួកគេឲ្យធ្វើជាប្រពន្ធបុរសជាច្រើន។ ប៉ុន្ដែស្ដ្រីខ្លះទៀតបានធ្លាក់ខ្លួនទៅរៀបការក្រោមរូបភាពបោកប្រាស់ ធ្វើឲ្យពួកគេប្រឈមនឹងការរំលោភបំពាន ការឃុំឃាំងក្រោមច្បាប់អន្ដោប្រវេសន៍ ឬក៏ត្រូវបង្ខំឲ្យពួកគេធ្វើជាស្រីពេស្យា៕

website_news/2019240605.txt · Last modified: 2019/06/24 13:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki