website_news:2019241007

ជនជាតិខ្មែរ ៦នាក់ ប្រដាប់ដោយសម្ភារៈចម្លែកៗ ត្រូវប៉ូលិសម៉ាឡេស៊ីចាប់បានក្នុងព្រៃ

http://angkorfresh.com/archives/ 23-10-2019

អត្ថបទដោយ៖ សេង ឆៃយ៉ារ៉ា October 23. 2019

បើតាមប្រភពព័ត៌មាន Malaysia Kini របស់ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីយប់មិញនេះ បានឲ្យដឹងថា ជនជាតិខ្មែរ ៦រូប ប្រដាប់ដោយសម្ភារៈចម្លែកៗសម្រាប់បរបាញ់សត្វ ត្រូវបានចាប់ខ្លូននៅក្នុងព្រៃអផិរក្ស Tembat Forest Reserve នៅរដ្ឋ Terengganu។ ព័ត៌មានស្ដីពីការបាប់ខ្លួននេះ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងធនធាន ធម្មជាតិ នៃប្រទេសម៉ាឡេស៊ី។

ការចាប់ខ្លួននេះ កើតឡើងបន្ទាប់ពីមានប្របតិបត្តិការរួមគ្នារវាងសមាជិកនាយកដ្ឋានការពារសត្វព្រៃ សមត្ថកិច្ច ពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើទៀត។ បើតាការបញ្ជាក់របស់រដ្មមន្រ្តីដដែលបានឲ្យដឹងថា ជនសង្ស័យ ដែលចាប់ខ្លួនបានមានសរុបចំនួន ៦នាក់ គឺជនជាតិខ្មែរទាំងអស់។

តាមប្រភពបានឲ្យដឹងថា ជនសង្ស័យជាជនជាតិខ្មែរទាំង ៦នាក់ ប្រដាប់ទៅដោយឧបករណ៍មួយចំនួន ដែលច្នៃ សម្រាប់បរបាញ់។ ក្រៅពីនោះគេបានឃើញស្នូកអណ្ដើកនិងបំណែកនៃភ្លុក រោមសត្វ ចែ និងស្វែងសត្វជាច្រើនប្រភេទ។ តាមលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ករណីនេះនឹងត្រូវស៊ើបអង្កេតបន្តតាមមាត្រា ៦០ និង ៦៨ នៃច្បាប់ស្ដីពីការអភិរក្ស សត្វព្រៃឆ្នាំ២០១០។ ប្រសិនរកឃើញថា ប្រព្រឹត្តខុសមែន ជនជាតិខ្មែរទាំង ៦នាក់ នឹងត្រូវទទួលទោសទៅតាមច្បាប់ ជាធរមាន។

តាមពិតទៅមិនមែនតែជនជាតិខ្មែរទេ ដែលលបលួចកាប់ព្រៃ និងបរបាញ់សត្វដោយខុសច្បាប់នៅក្នុងប្រទេស ម៉ាឡេស៊ី។ ពីមុនមកសមត្ថកិច្ចចាប់បានមនុស្ស ២៩នាក់ ហើយ ដោយក្នុងនោះជនជាតិម៉ាឡេស៊ីម្នាក់ បង់ក្លាដេស ៦នាក់ ឥណ្ឌូណេស៊ី ២នាក់ មីយ៉ាន់ម៉ា ៦នាក់ និងចិន ១៤នាក់។

website_news/2019241007.txt · Last modified: 2019/10/24 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki