website_news:2019250103

ស្នងការខេត្តពោធិ៍សាត់ជម្រុញភាគីថៃពន្លឿននីតិវិធីក្នុងការបើកច្រកលេខ៥៦ថ្មដាឱ្យបានឆាប់

http://www.rasmeinews.com/ January 25, 2019, 10:38 AM21

ដោយ៖ពស/ពោធិ៍សាត់៖ភាគីកម្ពុជាបានជម្រុញភាគីថៃជួយពន្លឿននីតិវិធីក្នុងការបើកច្រកផ្លូវ៥៦ឱ្យបានឆាប់ដើម្បីជួយសម្រួលជីវភាពប្រជាជននៃប្រទេសទាំងពីរ។ ការស្នើសុំនេះគឺធ្វើឡើងនៅក្នុងកិច្ចជំនួបរបស់ក្រុមប្រតិភូថៃដឹកនាំដោយឧត្តមនាវីត្រីសាយ៉ាន់អៃយ:រ៉ារ៉ាត់នាយសេនាធិការបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបូរីត្រាត។ជាមួយលោកឧត្តមសេនីយ៍ទោសារុនចាន់ធីស្នងការនគរបាលខេត្តពោធិ៍សាត់ក្នុងសប្តាហ៍នេះ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។

លោកឧត្តមនាវីត្រី សាយ៉ាន់ អៃយ:រ៉ារ៉ាត់ បានជម្រាបថាគោលបំណងដែលលោកបានដឹកនាំប្រតិភូសុំចូលជួបសំដែងការគួរសមនាពេលនេះគឺដើម្បីពង្រឹងចំណងមេត្រីភាពជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់(ប្រទេសកម្ពុជា)និងខេត្តច័ន្ទបូរី-ខេត្តត្រាត(ប្រទេសថៃ)។ លើកិច្ចប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ និង ពង្រឹកកិច្ចសហប្រតិបត្តិការ ការពារខ្សែបន្ទាត់ព្រំដែនរួមគ្នា ឲ្យបានល្អប្រសើរ និងបានសំណូមពរសូមឲ្យភាគីកម្ពុជាជួយផ្សព្វផ្សាយដល់ពលរដ្ឋខ្មែរបានយល់ដឹងអំពីច្បាប់នៅប្រទេសថៃផងដែរលោកឧត្តមនាវីត្រី សាយ៉ាន់ អៃយ:រ៉ារ៉ាត់ ក៏បានសន្យាផងដែរថា ភាគីថៃ និងខិតខំជួយការពារពលរដ្ឋខ្មែរដែលចូលទៅធ្វើការងារនៅក្នុងប្រទេសថៃដោយស្របច្បាប់ផងដែរ

ស្វាគមន៍ចំពោះដំណើរបំពេញទស្សន:កិច្ចរបស់ក្រុមប្រតិភូថៃក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោសារុនចាន់ធីស្នងការនគរបាលខេត្តពោធិ៍សាត់។ ជាតំណាងដ៏ខ្ពង់ខ្ពស់លោកម៉ៅធនិនអភិបាលខេត្តបានសម្តែងនូវភាពកក់ក្តៅដែលកន្លងមកថ្នាក់ដឹកខេត្ត និងកងកម្លាំងខាងភាគីកម្ពុជាតែងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាក្នងការពារខ្សែបន្ទាត់ព្រំដែននិងការទប់ស្កាត់បង្ក្រាបនានា។ លោកស្នងការមានប្រសាសន៍ថានិងខិតខំបន្តពង្រឹង និងរិតចំណងមេត្រីភាពនេះឲ្យកាន់តែជិតស្និត និងមានភាពជឿជាក់គ្នាទៅវិញទៅមកក្នុងនាមបងប្អួនដែលជាប្រទេសជាប់ភូមិផងរបងជាមួយ និងមានអរិយធម៌វប្បធម៍ស្រដៀងគ្នា។ជាមួយគ្នានេះលោកស្នងការក៏សំណូមពរខាងភាគីថៃសូមរក្សាចំណងមិត្តភាពដ៍ល្អនេះឲ្យបានជានិច្ចនិរន្ត។ នៅក្នុងឱកាសនោះលោកស្នងការនគរបាលខេត្តពោធិ៍សាត់ក៍បានសំណួមពរថ្នាក់ដឺកនាំប្រតិភូថៃសូមជួយបង្កើនថ្ងៃចេញចូលតាមច្រកលេខ៥៦ និងជួយពន្លឿននីតិវិធីក្នុងការបើកច្រកលេខ៥៦ថ្មដានេះឲ្យបានឆាប់រហ័សផងដែរ។ ដើម្បីសម្រូលក្នុងការដោះដូរទំនិញកសិផលគ្នាទៅវិញទៅមកនៃប្រជាជនប្រទេសទាំងពីរ។ចំពោះបញ្ហានេះខាងភាគីថៃបានសន្យាថានិងខិតខំនាំយកសំណួមពរទាំងនោះទៅជំរាបថ្នាក់ដឹកនាំរបស់ខ្លួនដើម្បីឆ្លើយតបនៅពេលក្រោយ៕S/

website_news/2019250103.txt · Last modified: 2019/01/25 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki