website_news:2019250204

វេទិកាបញ្ចេញមតិយោបល់ ពលករបទេសលើកទី៣ នៅខេត្តឈុនបុរី

http://www.pheaktraofficial.com/ 24-02-2019

ខេត្តឈុនបុរី៖នៅថ្ងៃអាទិត្យទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ មូលនិធិបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករ( LPN)ប្រទេសថៃ សហការជាមួយ អាជ្ញាធរពាក់ព័ន្ធ មានដូចជាតម្រួតអន្តោប្រវេសន៍ ,ស្នងការតម្រួតក្រុងប៉ាតាយ៉ា ,កងរក្សាសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ,មន្ទីរគាំពារសិទ្ធិពលករខេត្តឈុនបុរី បានរៀបចំ វេទិកាបញ្ចេញមតិយោបល់ របស់ពលករចំណាក់ស្រុក ដែលកំពុងធ្វើការរស់នៅក្នុងខេត្តឈុនបុរី វេទិកាបញ្ចេញមតិយោបល់នេះបានរៀបចំឡើងនៅសណ្ឋាគារ Mind Resort Pattaya Tai សារ:ខាន់នៅក្នុងវេទិកាបានផ្ដល់ឱកាសអោយបងប្អូនពលករបរទេស ឡើងបញ្ចេញមតិយោបល់ និងសំណួរ ចម្ងល់ របស់ខ្លួនទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីរកវិធានការដោះស្រាយបញ្ហាទៅថ្ងៃមុខទទៀត។

ខ្លឹមសារនៃវេទិការបញ្ចេញមតិមានដូចខាងក្រោម៖

*អាជ្ញធរអន្តោប្រវេសន៍ ក្រុងប៉ាតាយ៉ា ធ្វើការណែនាំ ពលករ អោយយល់ដឹងអំពី រឿងវីសាក្លែងក្លាយ ដែរកំពុង រាតត្បាតយ៉ាងខ្លាំងនៅក្នុងវិស័យ ដំណើរការនិតិវិធីស្របច្បាប់ដល់ពលករ។

*មន្ទីរគាំពារសិទ្ធិពលករ បានធ្វើការណែនាំដល់ពលករ អំពីនិតិវិធីក្នុងទាមទារសិទ្ធិ នៅពេលរងការរំលោភបំពានកម្លាំងពលកម្មនិងគេង ប្រវ័ញ្ចប្រាក់ឈ្នួល។

*អាជ្ញធររក្សាសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានធ្វើការពន្យល់អំពី និតិវិធីធ្វើដំណើរវិលត្រឡប់ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ និងនិតិវិធីប្ដូរថៅកែថ្មីចំពោះពលករចូលមកធ្វើការតាមរយៈប្រព័ន្ធMOU

*ស្នងការតម្រួតក្រុងប៉ាតាយ៉ា បានធ្វើការពន្យល់ណែនាំដល់ពលករ ដែលរងការគំរាមកំហែងដោយអំពើហិង្សាណាមួយ សូមមកដាក់ពាក្យបណ្ដឹង ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ អោយទាន់ពេលវេលា។

៖សមាគមន៍កម្មករបរទេស បានធ្វើការណែនាំពន្យល់ដល់ពលករអំពីការរស់នៅធ្វើការក្នុងប្រទេសថៃ ជាមួយនិយោជកថៃ ដើម្បីបង្កើនទំនុកចិត្ដដល់និយោជកនិងពលករ។

*មូលនិធិ (LPN) ប្រទេសថៃ បានធ្វើការពន្យល់ដល់ពលករអំពីសិទ្ធិរស់នៅក្នុងប្រទេសនិង ជំរុញឲ្យពលករ ចូលរួមបណ្ដុះបណ្ដាល អប់រំយល់ដឹងអំពីសិទ្ធិរបស់ខ្លួន និងការរួមចំណែកជួយពលករដូចដែលរងគ្រោះដោយសារអំពើជួញដូរមនុស្ស។

*តំណាងសមាគមន៍ពលករភូមា នៅក្នុងប្រទេសថៃ បានអំពាវនាវឲ្យពលករភូមា ដែលធ្វើការក្នុងក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ចេះស្រលាញ់គ្នា និងជួយគ្នានៅពេលជួបបញ្ហា ឈានទៅរកការដោះស្រាយដោយសន្តិវិធី។

*តំណាងពលករកម្ពុជាក្នុងខេត្តឈុនបុរី បានផ្ដល់មតិស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់អំពីបញ្ហាជំរិតទារប្រាក់ពីពលករនៅពេលធ្វើដំណើរទៅលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ។

website_news/2019250204.txt · Last modified: 2019/02/25 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki