website_news:2019250401

ហួសចិត្ត មុនចូលឆ្នាំក៏យក ក្រោយចូលឆ្នាំក៏យក អាជ្ញាធរឡើងមកគៀបយកលុយពីពលករដល់លើឡាន

http://www.khmershare.news/ ដោយ Khmer Share 23/04/2019

វាពិនជាផ្គើនពេកហើយ ចំពោះសមត្ថកិច្ចតាមច្រកទ្វារព្រំដែនកម្ពុជាថៃទោះមានប្រតិកម្មពីមហាជនក៏ដូចបងប្អូនពលករផ្ទាល់និងជាពិសេសទៅទៀតសម្ដេចប្រមុខរដ្ឋាភិបាលក៏ធ្លាប់ប្រកាសណែនាំកុំឲ្យសមត្ថកិច្ចយកលុយពីក្រុមពលករទាំងនោះអីទោះប៉ុន្មានក៏ដោយ តែមិនដូច្នោះទេសមត្ថកិច្ចហាក់មិនខ្វល់ពីមហាជននិងថ្នាក់ដឹកនាំប្រតិកម្មអ្វីឡើយពោលគឺនៅតែគគ្លើនប្រមូលលុយពីពលករជាដដែលទាំងចូលមកពីស្រុកថៃនិងពេលចេញទៅវិញជាដើម។ ជាក់ ស្ដែងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះខណៈពលករខ្មែរយើងចាកចេញទៅធ្វើការនៅប្រទេសថៃវិញគេសង្កេងឃើញសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែនបានឲ្យជនស៊ីវិលដែជាដៃជើង និងទុកចិត្តឲ្យឡើងមកប្រមូលលុយពីពលករខ្មែរក្នុងម្នាក់ៗ១០០បាតស្មើនឹងជាង១ម៉ឺនរៀល ហើយនៅក្នងឃ្លីបវីដេអូដែលគេបង្ហោះនោះក្នុងឡានក្រុង១គ្រឿងជិះដល់ទៅជាង៥០នាក់ឯណោះអីចឹងលុយដែលប្រមូលនោះបានប្រហែលនឹងជាង៥ពាន់បាតដែរ ។

ក្រុមពលករដែលនៅក្នុងឡានក្រុងនោះទាំងស្រីទាំងប្រុស ទោះជាត្រូវបង់ឲ្យសមត្ថកិច្ចក៏ពិតមែនតែពួកគេនៅតែរអ៊ូរទាំមិនដាច់ពីមាត់ថាសមត្ថកិច្ចមិនគួធ្វើអីចឹងទេ គ្មានអាណិតអាសូដល់កម្លាំងញើសឈាមពលករសោះ។ មានអ្នកខ្លះក៏បានជេរសមត្ថកិច្ចផងដែរ រីឯអ្នកឡើងមកប្រមូលលុយនោះក៏បាននិយាយបែបឌឺឲ្យពលករទាំងនោះទៀតថា ថតបង្ហោះហ្វេសប៊ុកទៅ ។ តែនៅក្នុងវីដេអូឃ្លីបនេះមិនដឹងថា នៅច្រកព្រំដែនចំណុចណានោះទេ ប៉ុន្ដែបើតាមសម្លេងពលករនិយាយគ្នាស្ដាប់ទៅដូចជានៅច្រកឡែមនៃខេត្តបាត់ដំបង ។

គួបញ្ជាក់ថា កាលពីមុនពេលចូលឆ្នាំខ្មែរក្រុមពលករដែលសម្រុកចូលមកស្រុកកំណើតវិញក្នុងគោលបំណង ចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនិងដើម្បីបានជួបជុំគ្រួសារផងនោះពេលចូលមកក៏ត្រូវសមត្ថកិច្ចតាមបណ្ដាច្រកទ្វារទាំងអស់នៅតាមព្រំដែនកម្ពុជាថៃ ទារយកលុយពីពលករទាំងនោះផងដែរ មានច្រកខ្លះយកច្រើនចាប់ពី១០០បាតដល់ ជាង៣០០បាតឯណោះ តាមការកំណត់របស់មេច្រកព្រោះគ្មានបារ៉ែមអីត្រឹមត្រូវទេគឺយកលុយញាត់ហោប៉ៅខ្លួនឯងផ្ទាល់តែម្ដង ។

ដោយសារមានបាតុភាពបែបនេះទើប លោក ហ៊ាង គឹមស្រឿន អ្នកវិភាភាគនយោបាយនិងតាមដានការអនុវត្តន៍សកម្មភាពសង្គម បានដាក់ពាក្យបណ្ដឹងចូលទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីឲ្យ លោក ឱម យិនទៀងបើកការស៊ើបអង្កេតស្រាវជ្រាវករណីនេះផងដែរ ប៉ុន្ដែមកដល់ពេលនេះគេមិនទាន់ដឹងថាអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតដែរឬយ៉ាងណានោះទេ ព្រោះមិនទាន់ឃើញចេញលទ្ធផលស៊ើបអង្កេតឡើយ ។

ជាមួយគ្នានេះដែរមហាជនអ្នកនិយមលេងសង្គមហ្វេសប៊ុកបានសរសេរនៅក្នុងខុមិនរបស់ខ្លួនថា បានតែធ្វើបាបតែខ្មែរគ្នាឯងយកលុយពីគ្នាគ្មានអាណិតអាសូរបន្ដិចសោះ អ្នកខ្លះនិយាយធ្ងន់ថា ជាអំពើថោកទាបទៀតផង។ អ្នកខ្លះថា នេះហើយជីវិតពលករខ្មែរ តើពួកយើងនៅទ្រាំ ឲ្យពួកមន្ត្រីចិត្តចោរនេះជាន់ករដល់ពេលណាទៀត ជាដើម ៕

website_news/2019250401.txt · Last modified: 2019/04/25 11:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki