website_news:2019250708

ពលករខ្មែរ២នាក់ក្នុងចំណោម៤នាក់ ត្រូវតម្រួតថៃចាប់ខ្លួន ពីបទរំលោភក្មេងស្រី និងថតវីដេអូ ទុកដើម្បី គំរាមទារប្រាក់

http://khmer.peoplenews.asia/ ដោយ ៖ រិទ្ធី ថ្ងៃទី24 ខែ07 ឆ្នាំ2019 ម៉ោង 10:37 AM

ប្រទេសថៃ ៖ យុវតីជនជាតិថៃអាយុ១៣ឆ្នាំម្នាក់ ត្រូវបានក្រុមស្ទាវជាពលករខ្មែរទៅរកស៊ីធ្វើការនៅទីនោះល្បួងចាប់រំលោភបូករហូតដល់ទៅ៤នាក់បានសម្រេចម្ដងម្នាក់ៗតាមលេខរៀង ហើយថែមទាំងបានថតវីដេអូនគម្រាមទារប្រាក់ពីនាងចំនួន៣ពាន់បាតទៀតផង ។ ដោយទ្រាំនឹងទង្វើថោកទាបនេះមិនបានទើបនាងស្រេចចិត្តដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួន បាន២នាក់កាលពី កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០១៩ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងតំបន់ភ្នំសាមមុខ ឃុំសែនសុខស្រុកមឿង ខេត្តឈុនបុរី ប្រទេសថៃ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាតខ្លួន ទី ១ឈ្មោះ ផាត់ ភេទប្រុស អាយុ២៩ឆ្នាំ២ឈ្មោះ ឡឺត ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង២ ជាជនជាតិខ្មែរទៅបម្រើការងារនៅក្នុងប្រទេសថៃ ដោយឡែក២នាក់ទៀត កំពុងរត់គេចខ្លួន ។

បើយោងតាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ រស់នៅក្នុងតំបន់ខាងលើ បាន ប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានធ្វើការល្បួងលោមនាងយកទៅរំលោភនៅក្នុងបន្ទប់ជួល តាំងពីថ្ងៃទី២ ខែកក្កដា មកម្ល៉េះ ដោយជនសង្ស័យមានគ្នា៤នាក់ ហើយការរំលោភនេះ បានសម្រេចម្នាក់ម្ដងៗ ព្រមទាំងថតវីដេអូ ទុកគំរាមថែមទៀតផង ដោយពួកគេតម្រូវអោយនាងយកលុយទៅប្រគល់អោយពួកគេចំនួន៣០០០បាត ទើបគេព្រមបញ្ចប់បញ្ហា។ ក្មេងស្រីរងគ្រោះ បានបន្តថា ដោយសារអត់ទ្រាំនឹងទង្វើនេះមិនបាន នាងក៏សម្រេចចិត្ត ដាក់ពាក្យប្តឹងទៅសមត្ថកិច្ចតែម្តង បើទោះបីជាមានការប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ ទើបឈានដល់ការចាប់ខ្លួនបាន២នាក់ ចំណែក២នាក់ទៀត កំពុងរត់គេចខ្លួននៅឡើយ ។ ក្នុងការឃាត់ជ នសង្ស័យ២នាក់ខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនដូចជាសម្លៀកបំពាក់ ក្នុងថ្ងៃប្រព្រឹត្តបទល្មើស និងខ្នោះដៃ១គូ ដែលគេបានដាក់ជាប់នឹងដៃនាងបត់ទៅខាងក្រោយ ក្នុងពេលធ្វើសកម្មភាពនោះ ។បច្ចុប្បន្នជនសង្ស័យ ជាពលរដ្ឋខ្មែរទាំង២រូបនេះ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់តុលាការហើយ ដើម្បី អនុវត្តតាមផ្លូវច្បាប់៕

website_news/2019250708.txt · Last modified: 2019/07/25 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki