website_news:2019250709

អគ្គរាជទូតកម្ពុជាចុះសួរសុខទុក្ខបងប្អូនពលករខ្មែរដែលកំពុងបម្រើការងារនៅក្រុមហ៊ុន, HANMI COLOR PACK នាទីក្រុងអានសាន ខេត្តខ្យងគី

http://www.rasmeinews.com/ July 24, 2019, 4:06 PM ដោយ: រ៉ាម៉ន

ភ្នំពេញ: អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោកឡុង ឌីម៉ង់ អមដោយទីប្រឹក្សាការងារ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន ១២នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន HANMI COLOR PACK Co.,Ltd នា ទីក្រុងអានសាន ខេត្តខ្យងគី ដើម្បីចង់ដឹងពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនពលករខ្មែរទាំងនេះ។

ក្នុងឱកាសនោះ លោក Tae Ro Ahn ប្រធានក្រុមហ៊ុន HANMI COLOR PACK Co.,Ltd បានថ្លែងអំណរគុណ ដល់លោកឯកអគ្គរាជទូតដែលបានអញ្ជើញមកទស្សនៈកិច្ចនៅរោងចក្រ និងកោតសរសើរដល់ពលករកម្ពុជា ដែលបានយកចិត្តទុក្ខដាក់បំពេញការងារ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមានអត្តចរិកស្លូតបូតសាមគ្គីភាព ហើយពលករភាគច្រើននៃរោងចក្រគឺជាពលករកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះស្ថានទូតកម្ពុជា លោកឡុង ឌីម៉ង់ បានថ្លែងអំណរគុណដល់ លោក Gi Yong Lee អគ្គនាយកទីស្នាក់ការកណ្ដាលគាំពារជនបរទេស មន្ត្រីសាលាក្រុងអានសាន ស្ថាប័នប៉ូលីស និងអ្នកពាក់ព័ន្ធ ដែលបានរៀបចំកម្មវិធីចុះសួរសុខទុក្ខនេះប្រកបដោយភាពរីករាយ និងស្និតស្នាល៕ ល

website_news/2019250709.txt · Last modified: 2019/07/25 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki