website_news:2019250902

ត្រាក់ទ័រ ក្រឡាប់សង្កត់ពលករខ្មែរម្នាក់ស្លាប់ នៅខេត្តអយុធ្យា

https://www.facebook.com/khmerlabourofficial/ ពលករខ្មែរ-News September 23 2019 at 12:22 AM យោងតាមរបាយការណ៍ ខេត្តអយុធ្យា ប្រទេសថៃ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ក្រឡាប់ត្រាក់ទ័រ មួយបានកើតឡើងបណ្ដាល មានបុរសជនជាតិខ្មែរ ឈ្មោះ วิเชียร พรหม អាយុ ៤០ឆ្នាំ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីនេះបានកើតឡើងកាលវេលាម៉ោង០៥ល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងក្រោយក្រុមហ៊ុន មួយ ស្ថិតនៅសង្កាត់បប៉ោង ស្រុកខ្លងលួង ខេត្តអយុធ្យាប្រទេសថៃ ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុប្រហែលជាអ្នកស្លាប់បើកត្រាក់ទ័រទៅលៀងទឹក ប៉ុន្តែអាចជាបើកខុសស្ពានទើបបណ្ដាលឲ្យត្រាក់ទ័រ ក្រឡាប់សង្កត់ស្លាប់បែបនេះ បច្ចុប្បន្នសាកសព អ្នកស្លាប់ត្រូវ សមត្ថកិច្ចយកទៅរក្សាទុកនៅមន្ទីរពេទ្យថាមសាធឆាក់លើមប្រាគៀតខេត្តអយុធ្យា ។

website_news/2019250902.txt · Last modified: 2019/09/25 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki