website_news:2019251005

នគរបាលខណ្ឌដូនពេញ បន្តចុះប្រតិបត្តិការបង្ក្រាបស្ត្រីរកស៊ីផ្លូវវភេទជុំវិញរង្វង់មូលវត្តភ្នំ

http://nokorwatnews.com/archives/ 25-10-2019

ភ្នំពេញ៖ ស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរ(អ្នកចាប់ម៉ូយ)ចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ បន្តចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជាក់ស្តែង នៅត្រង់ចំណុចរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ កាលពីយប់ ថ្ងៃទី២៣និង២៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ សង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ ។ មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនិយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ សមត្ថកិច្ចត្រូវតែបន្តចុះអនុវត្តជាប្រចាំថ្ងៃ ដើម្បីបង្ក្រាបករណីស្ត្រីរកសុីផ្លូវភេទ និងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ទាំងអស់នោះ កុំឲ្យមានឈរតាមផ្លូវបង្កភាពអនាធិបតេយ្យ ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចប្រមូលបានសរុបរួមចំនួន៧នាក់ ក្នុងនោះស្រី៥នាក់ ។

ចំពោះមុខ អធិការដ្ឋានខណ្ឌបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរចំនួន៧នាក់ខាងលើនេះ ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនឹងបន្តអនុវត្តន៍ជាប់ជាប្រចាំ ៕ស រស្មី

website_news/2019251005.txt · Last modified: 2019/10/25 13:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki