website_news:2019251008

ពលករខ្មែរម្នាក់ត្រូវរងគ្រោះដោយសាររថភ្លើងបុកប្រកាសស្វែងរកសាច់ញាតិឱ្យមកទទួលយកត្រឡប់មកស្រុកកំណើតវិញ

https://www.facebook.com/neakmeasnews/ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដោយ ជីវ័ន្ត គេហទំព័រ នាគមាស

(ខេត្តប៉ាធុមថានី ប្រទេសថៃ )៖ មន្ទីពេទ្យនៃប្រទេសថៃ ចេញសេចក្តីប្រកាសស្វែងរកសាច់ញាតិឱ្យមកទទួលយកខ្លួនទៅស្រុកកំណើតវិញ ក្រោយពលករខ្មែររូបនេះត្រូវបានរងគ្រោះថ្នាក់រថភ្លើងបុក ។ បច្ចុប្បន្នជនរងគ្រោះរូបនេះកំពុងសម្រាកនៅមន្ទីរពេទ្យថាមសាតរ៉ាំងស៊ិត ខេត្តប៉ាធុមថានី ប្រទេសថៃ។បើតាមលោក ប្រាក់ ភក្ត្រា ដែលជាពលខ្មែរធ្វើការនៅក្នុងប្រទេសថៃដូចគ្នាបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៩នេះជនរងគ្រោះ មានឈ្មោះ ឡម ណេត អាយុ ៣១ឆ្នាំ បានជួបគ្រោះថ្នាក់រថភ្លើងបុក ដោយសារតែពលករខ្មែររូបនេះស្រវឹងស្រា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ហើយត្រូវបានបញ្ជូនទៅសង្រោះនៅ មន្ទីរពេទ្យថាមសាតរ៉ាំងស៊ិតបច្ចុប្បន្នខាងមន្ទីពេទ្យ ប្រកាសរកសាច់ញាតិ ដើម្បីមកទទួលជនរងគ្រោះវិលត្រឡប់ទៅ ប្រទេសកម្ពុជា វិញ ព្រោះជនរងគ្រោះបានជាសះស្បើយហើយ លោកបានបញ្ជាក់ដែរថា ក្រុមគ្រូពេទ្យថៃ និងរូបលោកផ្ទាល់ពិបាកនៅក្នុងការទំនាក់ទំនងស្វែងរកសាច់ញាតិជនរងគ្រោះ ដោយសារ តែជនរងគ្រោះមិនអាចនិយាយបាន ហើយគ្មានឯកសារបញ្ជាក់ទីលំនៅ មានតែឯកសារឈ្មោះនៅក្នុងប្រទេសថៃតែប៉ុណ្ណោះ៕

website_news/2019251008.txt · Last modified: 2019/10/25 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki