website_news:2019251009

សាកសពរកឃើញ នៅក្នុងរថយន្តដឹកទំនិញប្រទេសអង់គ្លេស ជាជនជាតិចិនជាករណីជួញដូរមនុស្សឆ្លងដែន

http://khmer.peoplenews.asia/ ដោយ ៖ SOVANNA ROTH ថ្ងៃទី25 ខែ10 ឆ្នាំ2019 ម៉ោង 12:28 PM

ប្រទេសអង់គ្លេស៖ ប៉ូលិសអង់គ្លេសបាន បញ្ជាក់ថា៖ សាកសព៣៩នាក់នោះ មានមនុស្សពេញវ័យ៣៨នាក់ និង យុវជនម្នាក់ ក្នុងនោះ ស្ត្រី៨នាក់ និង បុរស៣១នាក់ បានស្លាប់នៅក្នុងរថយន្ត ដឹកទំនិញក្លាស្សេ មានសីតណ្ហភាព ត្រជាក់ក្រោមសូន្យ ដល់ទៅដក២៥ ។ ដោយសារតែ អ្នកទាំងនោះ នៅក្នុងរថយន្តដល់ទៅ១០ម៉ោង ទើបស្លាប់ ពេលទៅដល់ តំបន់ឧស្សាហកម្ម ភាគខាងកើតទីក្រុងឡុងដុងប្រទេសអង់គ្លេស។ នៅពេលនេះដែរ ក្រុមហ៊ុន អៀកឡង់ ដែលជាម្ចាស់កម្មសិទ្ធិរថយន្តដឹកទំនិញខាងលើបានឲ្យដឹងថា៖ ពួកគាត់បានសហការជាមួយប៉ូលិសដើម្បីស្រាវជ្រាវករណីខាងលើ ។ ក្រុមហ៊ុនរថយន្តដឹកទំនិញបានបញ្ជាក់ថា៖ មិនមានការពាក់ព័ន្ធជាមួយ អ្នកបើកបររថយន្តឈ្មោះ MO ROBINSON អាយុ២៥ឆ្នាំនោះឡើយ។អគ្គរដ្ឋទូតចិន ប្រចាំនៅអង់គ្លេស លោក LIU XAOMING បានបញ្ជាក់ថា៖ ស្ថានទូតបានបញ្ជូនមន្ត្រីជំនាញទៅកាន់ តំបន់ ESSEX ដើម្បីធ្វើការជាមួយ កម្លាំងសន្តិសុខអង់គ្លេស ។

ភាពសហាវឃោឃៅរបស់ក្រុមជួញដូរ មនុស្ស បានបែកធ្លាយក្រោយពេល រកឃើញសាកសព៣៩នាក់ នៅក្នុងរថយន្តកុងទឺន័រ ក្លាស្សេ តំបន់ Essex ប្រទេសអង់គ្លេស គ្រាន់តែជាផ្នែកមួយតូចប៉ុណ្ណោះ ការពិតនៅមានមនុស្សស្លាប់ជាច្រើន លើសពីការស្មាន។ ក្រុមជួញដូរមនុស្ស គឺមានភាពសហាវឃោឃៅ ដូចទៅនឹងក្រុមជួញដូរគ្រឿងញៀន នៅលើពិភពលោកផងដែរ។ ប៉ុន្តែក្រុមជួញដូគ្រឿងញៀន បានដឹកជញ្ជូនទំនិញ។ ដោយឡែកអ្នកជួញដូរមនុស្សវិញ ក៏បានដឹកជញ្ជូនដូចគ្នាតែជាមនុស្ស និងសាកសព ។ ក្រុមជួញដូរមនុស្ស រកបានទឹកប្រាក់រហូតដល់ទៅ៧ពាន់លានដុល្លារ និងទាក់ទាញមនុស្សជាច្រើនចូលទៅកាន់ប្រទេសអង់គ្លេសដោយខុសច្បាប់។

សារព័ត៌មាន the Sun បានធ្វើបទសម្ភាសន៍ ជាមួយក្រុមអ្នកឯកទេស ពាក់ព័ន្ធនិងការជួញដូរមនុស្ស ។ ក្រុមជួញដូរមនុស្ស បានផ្ទុះអាវុធ បង្ខំឲ្យជនភៀសខ្លួន ឡើងរថយន្តដឹកទំនិញ របស់ខ្លួន ហើយបើកបរទៅតាមផ្លូវ ថ្មីដែលមិនមានការត្រួតពិនិត្យតឹងតែង។ ការជួញដូរមនុស្សកើនឡើងក្រោយពេលមានជនភៀសខ្លួន ជាច្រើន ព្យាយាមចូលទៅកាន់តំបន់អឺរ៉ុប គេចពីអំពើហិង្សា និងសង្គ្រាមនៅក្នុងប្រទេសរបស់ខ្លួន។ ការរកឃើញសាកសព៣៩ នាក់ នៅក្នុងប្រទេសអង់គ្លេស គ្រាន់តែជាផ្នែកមួយតូចនៃការជួញដូរមនុស្សតែប៉ុណ្ណោះ និងជារឿងពិបាកទប់ស្កាត់បំផុតសម្រាប់ប្រទេសអង់គ្លេស ដោយរថយន្តដឹកទំនិញ ត្រូវបានប្រើប្រាស់ដើម្បីដឹកមនុស្ស។ កាលពីឆ្នាំ២០០០ មានជនភៀសខ្លួន៥៨នាក់ មកពីប្រទេសចិន ត្រូវបានគេរកឃើញស្លាប់ទាំងអស់នៅក្នុងរថយន្ត កុងទឺន័រ នៅកំពុងផែ Dover ស្ថិតនៅក្នុងតំបន់Kent នោះ។

តាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ បានប្រកាសឲ្យដឹងថា«វិស័យឧស្សាហកម្មជួញដូរមនុស្សខុសច្បាប់ រកបានប្រាក់ចំណូលដល់ទៅ៧ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ក្រុមជួញដូរមនុស្ស គឺអាចរកប្រាក់ចំណូលបានច្រើនដូចជាការជួញដូរគ្រឿងញៀនផងដែរ ដោយសន្យា ឲ្យជនភៀសខ្លួនទាំងនោះ មានជីវភាពរស់នៅល្អប្រសើរក្នុងប្រទេសអ្នកមាន។ ជនភៀសខ្លួនខុសច្បាប់ម្នាក់ៗ ត្រូវ បង់ប្រាក់ឲ្យ ក្រុមជួញដូរមនុស្ស ដល់ទៅជាង១២ ពាន់ដុល្លារ៕

website_news/2019251009.txt · Last modified: 2019/10/25 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki