website_news:2019251105

បង្កើតក្រុមប្រឆាំងបទល្មើស ទៅលើកុមារ តាមបណ្តាញអ៊ីនធឺណិត

http://www.cen.com.kh/archives/ November 23, 2019

ភ្នំពេញ៖ អង្គភាពការពារកុមារ (Child Protection Unit) នៅថ្ងៃទី២៣ខែវិច្ឆិកានេះ បានប្រកាសថា អនុញ្ញាតជាផ្លូវការ ពីអគ្គស្នងការនគរបាលជាតិ អង្គភាពការពារកុមារ បានបង្កើតឡើងក្រុមប្រឆាំងបទល្មើស ទៅលើកុមារតាមបណ្តាញអ៊ីនធឺណិត (ICAC) ដែលនេះ ជាការព្រមានសម្រាប់ជនណា ដែលប៉ុនប៉ងប្រព្រឹត្តបទលើ្មស ទៅលើកុមារ តាមបណ្តាញអ៊ីនធឺណិត។

លោក James McCabe នាយកប្រតិបត្តិការ អង្គភាពការពារកុមារ បានថ្លែងថា CPU ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលជាតិកម្ពុជា មានភាពរំភើប និងមានមោទនភាព ប្រកាសអំពីការបង្កើតឡើងនូវក្រុមកម្លាំងការងារចម្រុះ JUNO ដែលជាក្រុមប្រឆាំងបទល្មើស ទៅលើកុមារតាមបណ្តាញអ៊ីនធឺណិត ហៅខ្លីថា ‘ICAC’។ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតជាផ្លូវការ ក្នុងការបង្កើតឡើងក្រុម ICAC កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។ ប្រតិបត្តិការរបស់ក្រុមនេះ នឹងចាប់ផ្តើមដំណើរការភ្លាមៗ។ យើងសូម ផ្តល់ការសរសើរ ជូនរាជរដ្ឋាភិបាលកម្ពុជា និងនគរបាលជាតិកម្ពុជា ដែលបានប្តេជ្ញាប្រឆាំង, ស្វែងរក, និងទប់ស្កាត់គ្រប់បទលើ្មស ទៅលើកុមារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសទៅលើកុមារតាមបណ្តាញអ៊ីនធឺណិត គឺជាបញ្ហាដែលមាននៅជុំវិញពិភពលោក ឯប្រទេសកម្ពុជាកំពុងតែប្រឹងប្រែង ដើម្បីទប់ស្កាត់បទល្មើសទាំងនេះ មិនឲ្យកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក James McCabe បានថ្លែងថា “យើងនៅកំពុងតែអភិវឌ្ឍ ICAC នៅឡើយ ដើម្បីស្វែងរកនីតិវិធីប្រសើរបំផុត ក្នុងការប្រមូលភស្តុតាង ប៉ុន្តែយើងមានភាពរីករាយ និងមោទនភាពយ៉ាងខ្លាំង ក្នុងកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយនេះ “៕ដោយ៖បញ្ញាស័ក្តិ

website_news/2019251105.txt · Last modified: 2019/11/25 13:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki