website_news:2019251107

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ឃុំ-ថ្នាក់ស្រុក និងអ្នកពាក់ព័ន្ធ នៅស្រុកអង្គរធំ

https://www.facebook.com/deputygovernoryousophear/ November 23 at 9:41 PM

ខេត្តសៀមរាប៖ ថ្ងៃសុក្រទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារបានបន្តចុះបណ្តុះបណ្តាលដល់ក្រុមការងារនៅឃុំ ស្រុក ដើម្បីពង្រឹងសមត្ថភាពដល់ក្រុមការងារក្នុងការអនុវត្តតួនាទីភារកិច្ច លើការបង្ការទប់ស្កាត់ ការបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការធ្វើចំណាកខុសច្បាប់ និងពង្រឹងលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាជួយជនរងគ្រោះឲ្យបានសមស្រប និងមានប្រសិទ្ធិភាព។ ក្រុមការងារលេខាធិដ្ឋានបានជំរុញឲ្យអាជ្ញាធរភូមិ ឃុំ និងស្រុក ពិនិត្យធ្វើបច្ចុប្បន្នកម្មលើប្រជាពលរដ្ឋដែលចំណាស្រុកទៅក្រៅប្រទេស ដើម្បីទទួលបានបច្ចុប្បន្នភាពជាក់លាស់ ងាយស្រួលក្នុងការគ្រប់គ្រង ឬការផ្តល់ណាមួយសម្រាប់ពួកគាត់ ឲ្យការធ្វើចំណាកស្រុកដោយសុវត្ថិភាព ទទួលបានការពារសិទ្ធសមស្រប គ្មានការជួញដូរកំលាំងពលកម្ម ឬការកេងប្រវ័ញ្ចផ្សេងៗ។

website_news/2019251107.txt · Last modified: 2019/11/25 13:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki