website_news:2019251108

អាជ្ញាធរថៃបញ្ជូនប្រជាពលរដ្ឋខ្មែរ០៥នាក់

https://www.facebook.com/cpnnews.net/ ចក្រភពព័ត៌មាន CPN News November 23 at 8:07 PM

ឧត្ដរមានជ័យ: អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន០៥ នាក់ តាមច្រកអន្តរជាតិជាំ ដែលមានឈ្មោះដូចខាងក្រោម។ ១, ឈ្មោះញ៉ែត វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិអូរឈើទាល ឃុំជ្រេស ស្រុកឈូក ខេត្តកំពត។ ២,ឈ្មោះសៀង វុទ្ធី ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិដំណាក់ត្រយឹង ឃុំខ្ចៀយខាងត្បូង ស្រុកដងទង់ ខេត្តកំពត។ ៣,ឈ្មោះសាយ ធី ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅរស់នៅភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ ៤,ឈ្មោះជុំ ដន ភេទប្រុស អាយុ២៧ឆ្នាំរស់នៅរស់នៅភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ ៥,ឈ្មោះជិន ម៉េត ភេទប្រុសអាយុ ៦៨ ឆ្នាំរស់នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបអ្នកទាំង៥ចាប់ខ្លួននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើជាប់គុកនៅខេត្តស៊ីសាកេត ប្រទេសថៃ ចូលតាមច្រកអូរស្វាយ ស្ថិតនៅភូមិ/ឃុំអូរស្វាយ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ជាប់ខាងថៃភូមិ/ឃុំស្ទឹងចាន់ ស្រុកឃុនហាន ខេត្តស៊ីសាកេត។ ដោយ: ចរិយា

website_news/2019251108.txt · Last modified: 2019/11/25 13:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki