website_news:2019260201

ស្នងការនគរបាលខេត្តកំពង់ស្ពឺ ប្រាប់មន្ត្រីឲ្យ ខិតខំបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន អំពើជួញដូរមនុស្ស

http://www.cen.com.kh/archives/ February 26, 2019

ខេត្តកំពង់ស្ពឺ ៖ លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ បានធ្វើការកត់សម្គាល់ក្រើនរំលឹកដល់បណ្ដាអង្គភាពការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក ប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវបន្ដខិតខំបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន អអំពើជួញដូរមនុស្ស។ នាព្រឹកថៃ្ងចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ សាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម ប្រចាំខែកុម្ភៈ លើកទិសដៅភារកិច្ចអនុវត្ដខែមិនានិងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗមួយចំនួនដែលដកស្រង់ពីសន្និបាតអគ្គស្នងការនគរបាលជាតិកាលពីថៃ្ងទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ជូនដល់សមាជិកអង្គប្រជុំជ្រាបនិងអនុវត្ដ។ កិច្ចប្រជុំមានកត្ដិយសក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ និងមានការអញ្ញើញចូលរួមពីលោកលោកស្រីស្នងការរង លោកនាយរងផែន លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការង និងមន្ត្រីពាក់ព័ន្ធអ្នកចូលរួមសរុប ៦២នាក់ស្រី ២។

មានប្រសាសន៍បើកអង្គប្រជុំលោកស្នងការបានជម្រាប អំពីសភាពការណ៍វិវត្តន៍ថ្មីៗ និងការធានាបាននូវសន្ដិសុខ ស្ថេរភាព សណ្ដាប់ធ្នាប់របៀបរៀបរយសង្គមល្អ ទាំងបទល្មើសព្រហ្មទណ្ឌ ចរាចរណ៍ ការបង្កចលាចលសង្គម សកម្មភាពញុះញង់ការតវ៉ាទាមទារនិងបទល្មើសផ្សេងៗទៀតទាំងនេះ គឺដោយសារកិច្ចខិតខំប្រឹងប្រែងជាស្នាដៃរបស់កងកម្លាំងនគរបាលយេីងគ្រប់ផ្នែកគ្រប់ថ្នាក់ទាំងអស់គ្នា។ ក្រោយកិច្ចផ្សពផ្សាយខ្លឹមសារសំខាន់ៗមួយចំនួនរួចមក មានការចូលរួមយោបល់ពីសមាជិកអង្គប្រជុំ លោកអធិការក្រុង ស្រុក លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោក លោកស្រីស្នងការរង ក្នុងកិច្ចធានាការអនុវត្ដតាមបទបញ្ជាថ្នាកដឹកនាំឲ្យមានប្រសិទ្ធភាពខ្ពស់។ មានមតិចុងក្រោយលោកស្នងការបានធ្វើការកត់សម្គាល់ក្រើនរំលឹកដល់បណ្ដាអង្គភាពការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក ប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវបន្ដខិតខំបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន អំពើជួញដូរមនុស្ស ចរាចរណ៍ ខិតខំបំរើនិងផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋដើម្បីបំផុសអោយមានការចូលរួមសហការការអនុវត្ដគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព លក្ខណៈសម្បត្តិ ៩យ៉ាង ជម្រុញការផ្សព្វផ្សាយផលប៉ះពាល់ក្រោមឥទ្ធិពលជាតិស្រវឹង គោរពច្បាប់ចរាចរណ៍ផ្លូវគោក ការប្រើប្រាស់គ្រឿងញៀន ពិសេសត្រូវគឹតពីបញ្ហាគ្រោះរាំងស្ងួតនាឆ្នាំ២០១៩នេះ តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧត្ដុនិយមថាតំបន់ខ្លះជួបការខ្វះទឹក ដូច្នេះត្រូវត្រៀមសម្ភារៈមធ្យោបាយសំរាប់កិច្ចការជួយសង្គ្រោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋ ៕ ដោយ ៖ កូឡាប

website_news/2019260201.txt · Last modified: 2019/02/26 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki