website_news:2019260202

ថៃបញ្ជូនពលរដ្ឋខ្មែរ៣៤នាក់ មកកម្ពុជាវិញ

https://www.facebook.com/ General Department of Immigration - GDI 25-02-2019

បាត់ដំបង៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានទទួលពលរដ្ឋខ្មែរ ៣៤នាក់ ដែលនគរបាលអន្តោប្រវេសន៍ច្រកទ្វារបានផាកាត ខេត្តចន្ទបូរី មិនប្រថាប់ត្រាអនុញ្ញាតឲ្យចូលប្រទេស។ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការសួរនាំ នូវពលរដ្ឋខ្មែរខាងលើ បានឲ្យដឹងថា សមត្ថកិច្ចអន្តោប្រវេសន៍ថៃ មិនអនុញ្ញាតឲ្យចូលប្រទេស ពលរដ្ឋទាំងអស់នោះ មានគោលបំណងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី មូលហេតុដោយសារមានភេវរកម្ម និងអសន្តិសុខ នៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃ។ បន្ទាប់ពីបានសួរនាំរួច កម្លាំងនគរបាលប៉ុស្តិ៍ បានណែនាំនិងពន្យល់ដល់គាត់ថា សមត្ថកិច្ចខាងកម្ពុជា មិនហាមឃាត់ក្នុងការធ្វើដំណើរចេញពីប្រទេសទេ តែការហាមមិនឲ្យចូលប្រទេសថៃ ជាសិទ្ធិរបស់សមត្ថកិច្ចថៃ៕

website_news/2019260202.txt · Last modified: 2019/02/26 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki