website_news:2019260301

សូមសម្ដេចក្រឡា ហោម សរខេង មេត្តាជួយពិនិត្យមើលផង មេឈ្មួញឈើឆ្លងដែននៅតំបន់នគរបាលវរ:ការពារព្រំដែន៧០២ បង្ករឡើងដោយឈ្មោះឈឿងសក្ក័ ពលរដ្ឋរងគ្រោះឥតល្ហែ

https://www.facebook.com/ksnwebnews/ សារព័ត៌មាននិស្សិតខ្មែរ March 23 at 12:38 PM

ខេត្តឧត្ដរមានជ័យ: នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះមានសេចក្ដីរាយការណ៍ពីសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យមកថា មេឈ្មូញឈើប្រណិត និងគៀរគរពលករឆ្លងដែនផ្ដាច់មុខនៅតំបន់នគរបាលវរ:ការពារព្រំដែនគោកលេខ៧០២ ឈ្មោះ ឈឿង សក្ក័ នៅតែបន្តរធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ។

កាលពីខែកុម្ភ:កន្លងទៅថ្មី នេះមានពលករប្រមាណជិត១០នាក់ ត្រូវបានសម្ត្ថកិច្ចថៃចាប់ឃាត់ខ្លួន យកទៅផ្ដន្ទាទោសតាមច្បាប់ប្រទេសថៃ។ ដែលពលករឆ្លងដែនកាប់ឈើប្រណិតទាំងនោះ ដែលសមត្ថកិច្ចថៃចាប់ខ្លួន សុទ្ធសឹងតែជាប់ពាក់ពន្ធ័និងសាធាតុញាន ដែលបង្វក់ដោយមេឈ្មូញឈើទុច្ចរិតមួយចំនួន ដែលកំពុងតែរកស៊ី នៅតំបន់នគរបាលវរ:ការពារព្រំដែនគោក៧០២ គ្របគ្រងដោយ លោក វរ:សេនីយ៍ឯក គង់សុខាន់។ ទោះជាមេឈ្មួញឈ្មោះឈឿង ស័ក្ក ជាដើមហេតុនិងជាមូលហេតុ នៃការចាប់ខ្លួនពលករឆ្លងដែន ពីសំណាក់អាជ្ញាធរ័ថៃយ៉ាងណាក៍ដោយ ក៍កងកំលាំងនគរបាលវរ:ការពារព្រំដែនគោកលេខ៧០២ លោកវរសេនីយ៍ឯក គង់ សុខាន់ នៅតែមិនអាចរារាំងរឺក៍បង្អាក់សកម្មភាពបទល្មើសឈើឆ្លងដែន ឈ្មោះ ឈឿង សក្ក័ បានដែ សង្ស័យត្រូវដងត្រូវផ្លែគ្នាហើយមើលទៅ។ ដោយសារតែបទល្មើសកើតឡើងអត់ឈប់ឈរ និងពលរដ្ឋរងគ្រោះត្រូវបានយោធាថៃចាប់ខ្លួន និងទទួលរងគ្រោះដោយបង្វក់ប្រើប្រាស់គ្រឿងញានផងនោះ។

ពលរដ្ឋសូមអំពាវនាវ ទៅដល់ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម សរ ខេង អោយជួយមេត្តាពិនិត្យមើលនិងចាត់វិធានការផងទាន? ព្រោះមន្រ្ដីថ្នាក់ក្រោមអសកម្មអស់ហើយ មិនបានការពារសន្តិសុខជូនប្រជាពលរដ្ឋ ទេការពារតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ បើសម្ដេចមិនជួយលុបបំបាត់បទល្មើសឈើឈ្មោះ ឈឿង សក្ក័ អោយបានទាន់ពេលវេលាទេនោះមិនដឹងថានិងមានពលរដ្ឋប៉ុន្មាននាក់ទៀតនិងត្រូវរងគ្រោះនោះទេ បើពឹងផ្អែកលើមន្រ្ដីគ្រប់ល្ពៅ ប្រជារាស្រ្ដនិងទទួលរងគ្រោះជាបន្តរបន្ទាប់ហើយ៕

website_news/2019260301.txt · Last modified: 2019/03/26 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki