website_news:2019260303

ប្រទេសទាំងពីរ និងគាំទ្រ ការជ្រើសរើស កម្មសិក្សាការីខ្មែរកាន់តែច្រើន

https://www.dap-news.com/ ByID:115 Posted on 25 March 2019 | 17:18

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ជប៉ុនបន្តពង្រឹងកិច្ចសហការល្អរវាងប្រទេសទាំងពីរ និងគាំទ្រដល់ការបណ្តុះបណ្តាល និងជ្រើសរើសកម្មសិក្សាការីខ្មែរមកជប៉ុនបានកាន់តែច្រើនថែមទៀត ព្រមទាំងជួយក្រសួងក្នុងការរៀបចំបែបបទផ្សេងៗ ស្របតាមនីតិវិធីនៃច្បាប់ថ្មី។នេះបើយោងតាមហ្វេសប៊ុក ក្រសួងការងារ។

ក្នុងជំជួបពិភាក្សាការងារជាមួយលោក SUZUKI ប្រធានអង្គការសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា (OTIT) នៅទីក្រុងតូក្យូ ប្រទេសជប៉ុនថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩លោកអុិត សំហេងបានលើកឡើងថា”សូមស្នេីសុំឱ្យមានការបន្តពង្រឹងកិច្ចសហការល្អរវាងប្រទេសទាំងពីរ និងគាំទ្រដល់ ការបណ្តុះបណ្តាល និងជ្រើសរើសកម្មសិក្សាការីខ្មែរមកជប៉ុនបានកាន់តែច្រើនថែមទៀត ព្រមទាំងជួយក្រសួងក្នុងការរៀបចំ បែបបទផ្សេងៗស្របតាមនីតិវិធីនៃច្បាប់ថ្មី និងផ្តល់ជំនួយបច្ចកទេសលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្មសិក្សាការីខ្មែរឱ្យស្របតាមតម្រូវការទីផ្សារការងារ នៅប្រទេសជប៉ុន”។ លោកបន្ថែមថា ស្នើជប៉ុនជួយផ្សព្វផ្សាយ និងណែនាំដល់សមាគមនាំពលករពីកម្ពុជា បានដឹងពីនីតិវិធីថ្មីៗ ស្របតាមច្បាប់របស់ប្រទេសជប៉ុន ។

ជាការឆ្លើយតបលោក SUZUKI បានឲ្យដឹងថា អង្គការលោក មានសាខាជាច្រើននៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់សេវាគាំពារ ប្រឹក្សាយោបល់ និងជួយគាំទ្រដល់កម្មសិក្សាការីខ្មែរ ដែលកំពុងធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន និងរៀបចំ បែបបទថ្មីសម្រាប់ការទទួល កម្មសិក្សាការីពីប្រទេសផ្សេងៗ ស្របតាមច្បាប់ ផងដែរ៕ ដោយ នឿត សម្ផស្ស

website_news/2019260303.txt · Last modified: 2019/03/26 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki