website_news:2019260305

អាជ្ញាធរថៃប្រគល់ពលរដ្ឋខ្មែរ៤នាក់មកប្រទេសខ្លួនវិញក្រោយជាប់ទោស២ឆ្នាំក្នុងទឹកដីគេ

http://www.rasmeinews.com/ March 26, 2019, 6:46 AM

ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះអាជ្ញាធរថៃបានប្រគល់ពលរដ្ឋខ្មែរ៤នាក់មកប្រទេសខ្លួនវិញក្រោយជាប់ទោស២ឆ្នាំក្នុងទឹកដីគេពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើប្រណីត។ ការប្រគល់ខ្លួនពលរដ្ឋនៅមាត់ច្រកតំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្តបានឱ្យដឹងថា អាជ្ញាធរថៃបានបញ្ជូនខ្លួនពលរដ្ឋខ្មែរ៤នាក់ដែលជាប់ឃុំឃាំងក្នុងខេត្តអ៊ូប៊ុនមកឱ្យលោកអនុសេនីយ៍ឯកអ៊ុយស៊ីថាអនុប្រធានក្រុមទំនាក់ទំនង ច្រកតំបន់អានសេះ។ លោក ឱ សេង បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋខ្មែរទាំង៤នាក់នេះ ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ក្នុងភូមិសាស្ត្រ ស្រុកណាំយឺន ខេត្តអ៊ូប៊ុន ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ តាមច្រកមុំ៣។ លោកបន្តថា ប្រជាពលរដ្ឋខ្មែរទាំង៤នេះ ទី១៖ ឈ្មោះ សួន សៀន ភេទប្រុស អាយុ១៩ឆ្នាំ, ទី២៖ ឈ្មោះ ឌិន ថេង ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរនេះ រស់នៅភូមិរលំថ្ម ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ទី៣៖ ឈ្មោះ តុប ហៃ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិឈើទាល ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងទី៤៖ ឈ្មោះ ពៅ ភា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕S/

website_news/2019260305.txt · Last modified: 2019/03/26 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki