website_news:2019260401

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទីមួយឆ្នាំ២០១៩

http://gdlf-kh.com/2019/04/26/ 26/04/2019 Kao sophy ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅសាលាខេត្តព្រះសីហនុព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទីមួយដើមឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត និងជាប្រធានលេខាធិការគណៈ កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ មានសមាសភាពចូលរួម ៥៣នាក់ ស្រី២៣នាក់ ។

តាមរបាយការណ៍របស់គណៈ កម្មាធិការប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុបានឲ្យដឹងថា ក្រុមការងារបង្ការទប់ស្កាត់បានចុះអប់រំផ្សព្វផ្សាយដល់សហគមន៍ប្រជាពលរដ្ឋបានចំនួន ៩១លើកដែលមានសមាសភាពចូលរួម ៤.២៤៥នាក់ ក្នុងនោះស្រី២.០១៨នាក់ ។ លទ្ធផលចុះបង្ក្រាបបាន១១ករណីឃាត់ខ្លួន ១៦មុខសញ្ញា ក្នុងនោះបង្ក្រាបជាក់ ស្តែងបានចំនួន ១១ករណី (ជនជាតិចិន ៩ករណី ) មានករណី ប្រទូសកេរ្តិ៍ ២ករណី (ចិន១ករណី) ករណីប៉ុនប៉ង រំលោភសេពសន្ថវ: ២ករណី ការរំលោភសេពសន្ថវៈ ៤ករណីឃាត់ខ្លួន៤មុខសញ្ញា ។ ករណីសព្ចាកម្ម ៣ករណី ឃាត់ខ្លួន ៨មុខសញ្ញា(ចិន) ។ កិច្ចសហប្រតិបត្តិការជួយ សង្គ្រោះជនរងគ្រោះ ១១លើក ជនរងគ្រោះ៤៩នាក់ ចិន ២២នាក់ថៃ១៥នាក់ ។ បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត ១១ករណីស្មើនឹង១៦មុខសញ្ញា ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត និងជាប្រធានលេខាធិការគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ បានជម្រុញក្រុមការងារជំនាញអន្តរមន្ទីរ អង្គភាព ស្ថាប័នមានភារកិច្ចនានា ក្នុងការប្រមូលផ្ដុំតាមដានសកម្មភាពការងារ ពិសេសតំបន់ដាច់ស្រយាល នៅតែមានករណីរំលោភបំពានផ្លូវភេទលើកុមារដោយសារប្រើប្រាស់ជាតិស្រវឹង ។ បង្កើនបើកវគ្គអប់រំ ផ្សព្វផ្សាយតាមមូលដ្ឋាន សហគមន៍ ស្ដីពីការរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត ដោយអនុវត្ត និងស្រាវជ្រាវមុខសញ្ញាជនសង្ស័យនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ក្លឹបកំសាន្តរាត្រី កាស៊ីណូ បង្កើតការងារផ្ដល់កំលាំងផ្ដល់ព័ត៌មានបម្រើឲ្យការងារបង្ការបង្ក្រាបបទ ល្មើសជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីឈានទៅលប់បំបាត់នឹងកាត់ បន្ថយអំពើជួញដូរមនុស្សនៅក្នុងខេត្តព្រះសីហនុ ។

website_news/2019260401.txt · Last modified: 2019/04/26 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki