website_news:2019260403

ឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃត្រូវថៃបាញ់ស្លាប់ម្នាក់របួសម្នាក់

http://www.rasmeinews.com/ April 25, 2019, 2:00 PM

ដោយបាយ័ន/ពោធិសាត់ៈ បុរសមានគ្នាចំនួន៧នាក់ បាននាំគ្នាឆ្លងដែនខុសច្បាប់ដោយចូលតាមច្រករបៀងស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ដើម្បីទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ។ ក្រុមនោះត្រូវបានថៃបាញ់ស្លាប់ម្នាក់របួសម្នាក់និង៥នាក់ទៀតរត់ត្រូវនគរបាលការពារព្រំដែនវរសេនាតូច៨២៥ សហការជាមួយកម្លាំងយោធាដែលនៅក្បែរកន្លែងកើតហេតុឃាត់ខ្លួនបានទាំង៥នាក់។ ហេតុការណ៏ទាហានថៃបាញ់ប្រជាពលរដ្ឋខ្មែរបានកើតឡើងស្ថិតនៅឃុំសំរោងស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ។

សមត្ថកិច្ចនគរបាលវរសេនាតូច៨២៥បានបញ្ជាក់ថាករណីបង្ក្រាបក្រុមឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងក្នុងទឹកដីថៃត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៥នាក់។ ចំណែក២នាក់ទៀតត្រូវបានស្លាប់និងរបួស ។សមត្ថកិច្ចបន្តថាពលរដ្ឋទាំង៥ដែលត្រូវបានឃាត់ខ្លួនគឺមានទី១ ឈ្មោះ ប៉ិច មេន អាយុ ៤៦ឆ្នាំ. ទី២ឈ្មោះព្រីងភារិនអាយុ២១ឆ្នាំ,ទី៣.ឈ្មោះស៊ុយស៊ីមអាយុ២៨ឆ្នាំ,ទី៤ឈ្មោះចាន់លីវិចិត្រអាយុ២៣ឆ្នាំ,និងទី៥ឈ្មោះធីគុន្ធាអាយុ២០ឆ្នាំ។

ដោយឡែក២នាក់ទៀតត្រូវបានថៃបាញ់ស្លាប់ និងរបួស បច្ចុប្បន្ននៅថៃនៅឡើយ គឺមានឈ្មោះ ម៉ៅ មុំ ភេទប្រុស (ថៃបាញ់ស្លាប់ក្នុងទឹកដីថៃ) និងម្នាក់ទៀតឈ្មោះ អាន់ វិត ភេទប្រុស ( ថៃបាញ់របួស) ។អ្នកទាំង៧មានទីលំនៅភូមិព្រែក២ឃុំសំរោងស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់។ អ្នកទាំង៥នាក់ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនឱ្យប៉ុស្តិ៍រដ្ឋបាលធ្វើតាមនីតិវិធីច្បាប់៕S/

website_news/2019260403.txt · Last modified: 2019/04/26 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki