website_news:2019260601

លោកជំទាវ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ចុះសួរសុខទុក្ខ និងចូលរួមឧបត្ថម្ភ គ្រួសារសពជនរងគ្រោះ ក្នុងខេត្តកំពង់ឆ្នាំងដែលរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារនៅខេត្តព្រះសីហនុ

http://gdlf-kh.com/ 25/06/2019 Sek Samnang កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖នៅថៃ្ង២៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង៣០នាទី លោកជំទាវ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) តំណាងលោកជំទាវ ជូ ប៊ុនអេងអនុប្រធានសមាគមន៍នារី និងអនុប្រធានអចិន្ត្រៃយ៍ (គជបជ) រួមដំណើរដោយលោកជំទាវតំណាងរាស្រ្ត លោកជំទាវក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក មេឃុំ នរបាលបុស្តិ៍ និងសសយក បានចុះសួរសុខទុក្ខ និងចូលរួមឧបត្ថម្ភ គ្រួសារសពជនរងគ្រោះ ក្នុងខេត្តកំពង់ឆ្នាំងដែលរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារនៅខេត្តព្រះសីហនុ។

សពមានចំនួន ០៣ ក្នុងសពមួយ បានទទួលថវិកា ១,២០០,០០០រៀល (មួយលានពីរសែនរៀល)។ សពទាំង ៣ស្ថិតនៅក្នុងឃុំ ពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សព១ទៀតត្រូវបានម្តាយយកទៅស្ទឹងមានជ័យ។ សពទាំង៣ត្រូវបានបូជាតាមប្រពៃណី៕

website_news/2019260601.txt · Last modified: 2019/06/26 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki