website_news:2019260704

ស៊ុយអ៊ែត សរសើរកម្ពុជាចំពោះប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស

https://www.information.gov.kh/detailnews/ ចេញផ្សាយថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ ជួន បូណា

ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត សរសើរកម្ពុជាចំពោះប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស បន្ទាប់ពីកម្លាំងសមត្តកិច្ច បានបង្រ្កាបអំពើជួញដូរមនុស្ស និងផ្លូវភេទ សរុបចំនួន ៧៨ករណី លើ ៦២ករណី។ លោកជំទាវ Maria Sargren ឯក អគ្គរដ្ឋទូតស៊ុយអ៊ែតប្រចាំកម្ពុជា បានលើកឡើងថា ការអនុវត្តការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរបស់រាជរដ្ឋាភិ បាលកម្ពុជានាពេលកន្លងមកនេះ មានភាពប្រសើរដោយបានចាប់អ្នកដែលប្រព្រឹត្តអំពើជួញដូរមនុស្សមកដាក់ទោស តាមផ្លូវច្បាប់។

ការលើកឡើងនេះ ធ្វើឡើងក្នុងពេលលោកជំទាវចូលជួបជម្រាបលាសម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ខមន្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសលោកជំទាវត្រូវចប់អាណត្តិ បេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អ្នកយកព័ត៌មាន ក្រោយជំនួបនេះ ដោយលើ ឡើងពីប្រសាន៍របស់សម្ដេចក្រឡាហោម ស ខេង ដែលបានថ្លែងទៅលោកជំទាវ Maria Sargren ចំពោះកិច្ចខិតខំរបស់ រាជរដ្ឋាភិបាលកម្ពូជា ក្នុងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីទប់ស្កាត់អំពើ ជួញដូរមនុស្ស។ ឯកឧត្ត ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងទៀតថា សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំបង្រ្កាបការជួញដូរមនុស្សនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយបានដក់ចេញគោលការណ៍តាមស្វែងរក និងចាប់ខ្លួនអ្នកដែលប្រព្រឹត្តអំពើជួញដូរមនុស្សយកមកដាក់ទោសតាម ច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

យោងតាមរបាយការណ៍របស់កណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា អំពីការងារបង្រ្កាប និងសង្រ្គោះជនរងគ្រោះបានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ កម្លាំងសមត្តកិច្ច បានបង្រ្កាបអំពើជួញដូរមនុស្ស និងផ្លូវភេទ សរុបចំនួន ៧៨ករណី លើ៦២ករណី ក្នុងនោះឃាត់ខ្ឡនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ៩៧នាក់ មានសញ្ជាតិចិន ១២នាក់ អាមេរិក ០២នាក់។ ជាមួយគ្នានេះ ក៏បានជួយសង្រ្គោះជនរងគ្រោះបានចំនួន ២៦៣នាក់ ក្នុងនោះមានអ្នកអាយុក្រោម១៥ឆ្នាំ ៧០នាក់ អាយុ១៥ ដល់ ១៧ឆ្នាំ ចំនួន ៣១នាក់ និងពីអាយុ១៨ឆ្នាំឡើងចំនួន ១៦២នាក់ ដោយប្រគល់ឲ្យមន្ទីរសង្គមកិច្ចចំនួន ៧២នាក់ និងប្រគល់ទៅគ្រួសារចំនួន ១៩១នាក់។

website_news/2019260704.txt · Last modified: 2019/07/26 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki