website_news:2019270202

អតីតពលករកូរ៉េ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា នឹងជះលុយ១លានដុល្លារ ដើម្បីបើកថ្នាក់បង្រៀនភាសាកូរ៉េដល់កូនខ្មែរ

http://www.cambodiawikinews.com/ February 26, 2019

ប្រិយមិត្តពិតជាស្គាល់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា រួចមកលោកមានអាជីវកម្មជាមួយអចលទ្រព្យ ជារើយលោកតែងតែជួយដល់បងប្អូនក្រីក្រ ទុរគតជន ជាពិសេសផ្តល់ជូនការងារអោយមនុស្សជាច្រើននាក់ទៀតផងយ៉ាងណាមិញមុននេះបន្តិច ប្រភពហ្វេសប៊ុកលោក ឧកញ៉ាបានលើកឡើងថា “#ជួយshareបើមានអ្នកចុះឈ្មោះរៀនភាសារកូរ៉េចាប់ពី1000នាក់ឡើងទៅខ្ញុំនឹងចំនាយប្រាក់1លានដុល្លា ទិញដីនឹងសង់អាគា ជួលគ្រូបង្រៀនដោយឥតគិតថ្លៃ ។សូមយោបល់បងប្អូនផងតើខ្ញុំធ្វើឬអត់ខ្ញុំសង្កេតឃើញថា បងប្អូនដែលរៀនភាសាកូរ៉េ មានកាលំបាកច្រើន។ ហើយពេលមិនបានទៅខាតទាំងលុយទាំងពេលវេលា ការចំណាយទាំងនោះ អស់ទៅលើទី1 ហូបចុក ទី2 ស្នាក់នៅ ទី 3 ថ្លៃសិក្សា ទី 4 ខ្វះខាត ព័ត៌មាន ចាញ់បោកគេទី 5 ខ្វះពេលវេលាឡើងចុះស្រុកកំណើតបំពេញឯកសារផ្សេងៗ ផលវិបាកទាំងអស់នេះ ធ្វើអោយបងប្អូនដែលមានជីភាពទីទាល់ក្រស្រុកស្រែមិនអាចមានឱកាសទៅបំរើកាងារនៅប្រទេសកូរ៉េបានឡើយ ។ គឺគាត់ទៅថៃ ព្រោះគាត់ត្រូវការលុយដោះស្រាយប្រចាំថ្ងៃឆាបប់ៗហើយ ពិបាករកកាងារដែលមានពេលវេលាសំរាប់រៀនផង ធ្វើការផង និងមិនដឹងរៀបចំជីវិតបែបណាជាមធ្យមអ្នកដែលប្រលងទៅធ្វើការនៅកូរេ តាំងពីរៀន រហូតដល់ប្រឡង បានទៅធ្វើការនៅកូរ៉េចំណាយតិចបំផុត 3000 ដុល្លារ ក្នុងមួយនាក់ និងប្រើពេលពី1ឆ្នាំទៅ3ឆ្នាំទើបបានទៅ ដែលការចំណាយទាំងអស់នេះ សម្រាប់បងប្អូនដែលមានចំណូលតិច។ គ្រួសារខ្វះខាត មិនអាចមានឱកាស ក្នុងការចូលរៀន ដើម្បីប្រលងទៅកូរ៉េបានទេ ដូច្នេះខ្ញុំសម្រេចចិត្តថាចង់បើកសាលាបង្រៀនភាសាកូរ៉េដោយមិនគិតថ្លៃនិងមានការងារធ្វើនៅទីតាំងក្បែរសាលារៀនផ្ទាល់ ដើម្បីផ្គត់ផ្គង់ការចំណាយ ការហូបចុក ការស្នាក់នៅ និងប្រាក់សម្រាប់ប្រើប្រាស់ផ្សេងៗ ដូចជាសំបុត្រយន្តហោះជាដើម បើសិនមានអ្នកចុះឈ្មោះចាប់ពី 1.000 នាក់ឡើងទៅ ខ្ញុំនឹងសាងសង់សាលា ភាសាកូរ៉េដោយឥតគិតថ្លៃ និងមានការងារអោយធ្វើ ប្រាក់ប្រចាំថ្ងៃទាបបំផុត 3ម៉ឺនរៀល ដល់ 20មឺនរៀលក្នុងមួយថ្ងៃ តាមជំនាញ ។ ហើយនិងសម្របសម្រួលផលលំបាកខាងលើ ដូច្នេះអ្នកដែលធ្វើការ និងរៀនបណ្ដើរទោះ មិនបានទៅក៏មានចំណូលនិងមានកាងារធ្វើដែដោយមិនមានការខាតបង់ពេលវេលានិងលុយកាក់ឡើយ។

website_news/2019270202.txt · Last modified: 2019/02/27 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki