website_news:2019270205

ដំណឹងល្អ ដំណឹងល្អ!ជប៉ុនធ្វើកំណែទម្រង់ច្បាប់ថ្មីឲ្យពលករខ្មែរ ខណៈប្រាក់ខែបានពី ១ ៥០០ ដុល្លារ

http://www.cambodiawikinews.com/ February 26, 2019

រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ចាប់ពីខែមេសា ឆ្នាំ២០១៩ ខាងមុខតទៅ ប្រទេសជប៉ុននឹងបើកទីផ្សារទទួលពលករពីកម្ពុជា និងបណ្តាប្រទេសនានាជាដៃគូ ដើម្បីបម្រើការងារ នៅក្នុងប្រទេសជប៉ុន ។ពិតជាដំណឹងរីករាយមួយក្រោយកំណែទម្រង់ច្បាប់ថ្មី ជប៉ុនបានចាប់ផ្តើមបើកទីផ្សារការងារទទួលពលករកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត ទៅបម្រើការនៅប្រទេសខ្លួន ដោយនឹងក្លាយជាពលករពេញសិទ្ធនិងទទួលបានទិដ្ឋការការងារ (Working Visa) បានតែម្តង។ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា កម្ពុជានិងជប៉ុនបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី «ពលករជំនាញ» ដោយចាប់ពីខែមេសា ឆ្នាំ២០១៩ ខាងភាគីជប៉ុននឹង ចាប់ផ្តើមទទួលពលករកម្ពុជាឱ្យទៅធ្វើការជាលក្ខណៈពលករពេញសិទ្ធិ មិនមែន ជាកម្មសិក្សាការីដូចមុនទៀតទេ។ លោកបញ្ជាក់បន្ថែមថា ប្រព័ន្ធថ្មីនេះត្រូវអនុវត្តន៍ចាប់ពីខែមេ សា ឆ្នាំ ២០១៩ តទៅ ហើយការបញ្ជូនពលករដែលមានជំនាញខ្ពស់ទៅធ្វើការនៅក្នុងប្រទេសជប៉ុន តាមកំណែ ទម្រង់ច្បាប់ថ្មីរបស់ជប៉ុន។

ឯកឧត្តមរដ្ឋមន្រ្ដីបន្ដថា “នេះជាឱកាសថ្មីមួយដែលជប៉ុន បើកទូលាយក្នុងការទទួលយកពលករពេញសិទ្ធិពីកម្ពុជា ក៏ដូចជាពីបណ្តាប្រទេសជាដៃគូនានា ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន”។ ឯកឧត្តមបានបន្ដទៀតថា ការធ្វើច្បាប់ថ្មីរបស់ជប៉ុននេះ ក៏ដើម្បីបំពេញតម្រូវការដែលកំពុងខ្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសជប៉ុនដែរ ជាពិសេស ការចុះកិច្ចព្រមព្រៀងនេះ ក៏ជាឱកាសសម្រាប់ប្រទេសកម្ពុជានិងបណ្តាប្រទេសនានាក្នុងការបញ្ចូនពលករក្នុងការទទួលបានការងារក៏ដូចជាហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈ ដែលមានកម្រិត ខ្ពស់នៅក្នុងប្រព័ន្ធការងារនៅក្នុងឧស្សាហកម្មនៅប្រទេសជប៉ុន។គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ កន្លងមក កម្ពុជាបានបញ្ជូនកម្មសិក្សាការីសរុប ជាង៩ ០០០នាក់ ដែលបានទៅធ្វើកម្មសិក្សានិងធ្វើការនៅប្រទេសជប៉ុន ដោយពលករម្នាក់ៗ ទទួលបានប្រាក់ឈ្នួលជាមធ្យម ប្រមាណ ១ ៥០០ដុល្លារ សហរដ្ឋអាមេរិកក្នុងមួយខែ៕

website_news/2019270205.txt · Last modified: 2019/02/27 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki