website_news:2019270504

ត្រូវបានអាជ្ញាធរថៃបញ្ជូនមកឲ្យកម្ពុជាវិញ ពីបទឆ្លង់ដែនខុសច្បាប់ចូលទៅរកទឹកឃ្មុំក្នុងដីថៃ

http://cambodiapolice.com/policekh/ 9:00 pm 24 ឧសភា 2019

ឧត្តរមានជ័យ៖ អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន១នាក់ទៀតហើយ មកឲ្យកម្ពុជាវិញ តាមច្រកអន្តរជាតិជាំ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរម្នាក់ ដែលអាជ្ញាធរថៃបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាវិញនោះ មាន ឈ្មោះ មាំ សុខសាន្ត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប៉ុស្តិ៍ចាស់ ឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ពីបទឆ្លងដែនខុសច្បាប់ដើររកទឹកឃ្មុំ ចូលតាមច្រកប៉ោយប៉ែត ជាប់គុកនៅខេត្តស៊ីសាកេត ប្រទេសថៃ។ នៅពេលបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរម្នាក់ ដែលត្រូវអាជ្ញាធរបញ្ជូនមកនោះ ត្រូវបានសមត្ថកិច្ចឲ្យវិលទៅលំនៅដ្ឋានវិញហើយ៕

website_news/2019270504.txt · Last modified: 2019/05/27 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki