website_news:2019270505

ពលករនេសាទខ្មែរមួយក្រុមធ្លាប់ត្រូវថៅកែទូកចាស់អត់បើកប្រាក់ឈ្នួលអោយជាង១០ខែ

https://www.facebook.com/ Prak Pheak Tra 26-05-2019

មានពលករនេសាទខ្មែរមួយក្រុមធ្លាប់ត្រូវថៅកែទូកចាស់អត់បើកប្រាក់ឈ្នួលអោយជាង ១០ខែ សរុបជាទឹក ប្រាក់ប្រមាណជាង ១លាន ២សែនបាត គាត់បានដាក់ពាក្យបណ្ដឹងរហូតដល់ទទួលបានការដោះស្រាយ ដោយភាគីថៅកែ និងអជ្ញាធរពាក់ព័ទ្ធក្នុងប្រទេសថៃ ដោយពួកគាត់ទទួលបានប្រាក់សំណងគ្រប់ៗគ្នា ។

ថ្ងៃនេះយើងបានជួបពួកគាត់ ពួកគាត់សប្បាយចិត្តរីករាយ ដែលយើងបានជួយពួកគាត់កន្លងទៅ យើងបាន សាកសួរពួកគាត់ហេតុអ្វីពួកគាត់វិលមកចុះទូកម្ដងទៀត? គាត់រៀបរាប់ប្រាប់យើងថា គាត់ត្រូវថៅកែចាស់ដដែលនេះបញ្ចុះបញ្ចូលអោយវិលត្រឡប់មកធ្វើការជាមួយម្ដងទៀត ដោយសន្យានឹងបើកប្រាក់ខែរាល់ខែ លើកនេះពួកគាត់ធ្វើការអស់រយៈពេល២ខែជាង ថៅកែរូបនេះមិនព្រមបើកប្រាក់ខែអោយសោះ ចុងក្រោយពួកគាត់សម្រេចចិត្តដើរចេញពីថៅកែនោះទៅរកថៅកែថ្មី ដោយចោលប្រាក់ប្រាក់ខែទាំងនោះប្រមាណជាង២សែនបាត ពួកប្រាប់ថា គាត់មិនចង់ប្ដឹង ទៀតទេ ពីព្រោះរឿងនេះជាកំហុសរបស់រូបគាត់ ជឿជាក់លើថៅកែនោះខ្លាំងពេក គេបោកម្ដងហើយនៅតែលង់ជឿរគេទៀត គាត់ខ្មាសអាជ្ញាធរពាក់ព័ន្ធដែលធ្លាប់ជួយពួកគាត់កន្លងទៅ ដែលបានណែនាំប្រាប់គាត់កុំលង់ជឿរថៅកែនេះទៀត ប៉ុន្តែគាត់នៅតែលង់ជឿរហូតដល់ធ្វើការអត់បានទទួលប្រាក់ដូច្នោះ។

website_news/2019270505.txt · Last modified: 2019/05/27 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki