website_news:2019270601

ជនជាតិចិន និងឥណ្ឌូនេស៊ីបើកហាងយកនារីខ្មែរមិនគ្រប់អាយុបម្រើសេវាផ្លូវភេទនៅប៉ោយប៉ែត

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 27/06/2019

ខេត្តបន្ទាយមានជ័យ ៖ ក្រុងប៉ោយប៉ែតមានម៉ាស្សាជ្រកក្រោមផ្លាកកាស៊ីណូដែលរកស៊ីបម្រើសេវាផ្លូវភេទឲ្យជនបរទេសមានក្មេងស្រីអនិតិជនភាគច្រើនប្រមាណជាង២០កន្លែង ហើយជាថៅកែជនជាតិចិន និងឥណ្ឌូនេស៊ីដែលមិនសហការជាមួយមន្ត្រីជំនាញឡើយ ។

មន្ត្រីជំនាញម្នាក់បានបង្ហើបប្រាប់ព័ត៌មានថា នៅក្រុងប៉ោយប៉ែតមានកន្លែងម៉ាស្សាដែលលួចលាក់ប្រកបមុខរបបផ្លូវភេទសម្រាប់ភ្ញៀវបរទេសមានប្រមាណជាង២០កន្លែង ដែលកំពុងជ្រកក្រោមផ្លាកសញ្ញាកាស៊ីណូក្រុងប៉ោយប៉ែត ។មន្ត្រីរូបនោះបានបញ្ជាក់ថា កន្លែងម៉ាស្សាដែលលួចលាក់បើកសេវាផ្លូវភេទភាគច្រើនជាថៅជនជាតិចិន និងឥណ្ឌូនេស៊ី ដែលមានប្រមាណជាង២០កន្លែងក្នុងក្រុងប៉ោយប៉ែត ហើយមួយកន្លែងមានស្រីម៉ាស្សាដែលលួចលាក់បម្រើផ្លូវភេទមាន១០ទៅ២០នាក់ ហើយភាគច្រើនជាអនិតិជន មានអាយុ១៥ឆ្នាំក៏មានដែរ ។

ព័ត៌មានទទួលបាន គឺក្មេងស្រីម្នាក់ដែលធ្វើការក្នុងហាងម៉ាស្សាលួចលាក់បម្រើសេវាផ្លូវភេទ បានឲ្យដឹងថា៖មានជនជាតិខ្មែរភាគច្រើន ជាងគេគឺជនជាតិវៀតណាម ដែលបម្រើសេវាផ្លូវភេទមានភ្ញៀវបរទេសជនជាតិចិន និងថៃបើបម្រើក្នុងបន្ទប់សេវាម៉ាស្សា១ម៉ោងតម្លៃ២.០០០បាត និងចេញមប្រើសេវាក្រៅ១ម៉ោង៣.០០០បាត ។ហើយនៅក្រុងប៉ោយប៉ែតនេះមានកន្លែងម៉ាស្សាលួចលាក់បម្រើសេវាផ្លូវភេទជាច្រើនកន្លែងថៅកែជនជាតិចិន និងឥណ្ឌូនេស៊ី ។ បើតាមប្រភពពីមន្ត្រីជំនាញបានបង្ហើបប្រាប់ថា៖ ពិតជាពិបាកធ្វើការជាមួយព្រោះ ថៅកែជនជាតិចិន និងឥណ្ឌូនេស៊ីជ្រកក្រោមផ្លាកកាស៊ីណូ ដោយយកអំណាចក្រុមហ៊ុនកាស៊ីណូមិនសហការមន្ត្រីជំនាញទេ ។

លោកឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលបន្ទុកការងារប្រឆាំងការជួញដូរ និងការពារក្មេងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ជាការពិតណាស់នៅក្រុងប៉ោយប៉ែតដែលជាប់ព្រំដែនកម្ពុជា-ថៃ គឺជាតំបន់ដែលមានច្រើនកន្លែងម៉ាស្សាតម្រូវការភ្ញៀវបរទេស ហើយកន្លងមកកម្លាំងជំនាញបានចុះធ្វើការណែនាំអប់រំដល់ម្ចាស់ហាងម៉ាស្សា មិនឲ្យលួចលាក់មានបម្រើសេវាផ្លូវភេទដោយខុសច្បាប់ឡើយ ។ លោកស្រីបានបញ្ជាក់ថា ជាពិសេសមិនឲ្យមានអ្នកបម្រើការងារក្នុងហាងម៉ាស្សាជាអនិតិជនឡើយ តែបើមានរកឃើញ និងមានវិធានការតាមច្បាប់ ហើយសុំឲ្យខាងម្ចាស់ហាងម៉ាស្សាទាំងអស់នោះសហការជួយកម្លាំងជំនាញផងពេលចុះធ្វើការ៕

website_news/2019270601.txt · Last modified: 2019/06/27 13:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki