website_news:2019270602

ឃាត់ខ្លួនជនម្នាក់ពីបទពង្រាត់យុវតីតាមពាក្យបណ្តឹងឪពុក

http://www.rasmeinews.com/ June 26, 2019, 8:23 PM

ដោយៈគ្រញូង/ប៉ៃលិនៈយុវជន ម្នាក់ ត្រូវកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ តាមពាក្យបណ្តឹងរបស់ឪពុកយុវតីម្នាក់នៅក្នុងក្រុងប៉ៃលិនដោយចោទពីបទល្បួងកូនស្រីចេញពីផ្ទះ ជា លើក ទី ២អស់ រយៈពេល ជាង កន្លះ ខែមកហើយ។

លោកអ៊ុនសេរីរ័ត្នស្នងការរងទទួលផែនសេនាធិការខេត្តប៉ៃលិនបានឱ្យដឹងថាក្មេងស្រីមានឈ្មោះ ស. វ.អាយុ ១៥ ឆ្នាំ ជា អតីត សិស្ស រៀន ថ្នាក់ ទី៦នៃសាលាបឋមសិក្សាសខេងអូរតាវ៉ៅ។មានឪពុកឈ្មោះ ជុំ ភក្តី អាយុ ៣៥ ឆ្នាំ ម្តាយឈ្មោះ ឆាត ឃឿ ន អាយុ ៣៧ ឆ្នាំ រស់នៅ ក្នុងភូមិ អូរ តា វ៉ៅ សង្កាត់ អូរ តា វ៉ៅ ក្រុងប៉ៃលិន។ដោយឡែកជនសង្ស័យឈ្មោះល័ក្ខហៅម៉ូនអាយុ២៥ឆ្នាំទីលំនៅ មិនពិតប្រាកដ។

លោកជុំ ភក្តីជាឪពុកបានឱ្យដឹងថា ក្រោយមកកូនស្រី របស់ គាត់ក៏ បន្ត លួចរ ត់ទៅ តាម យុវជន នោះ ជា លើក ទី ២ដោយ មិនឃើញ ត្រឡប់ មក ផ្ទះ វិញ ឡើយ ទើប គាត់ សម្រេចចិត្ត ដាក់ ពាក្យបណ្តឹង ទៅ ស្នងការ ខេត្ត តែ ម្តង ។

ពាក់ព័ន្ធ នឹង បញ្ហា នេះលោក អេ ង ភាវ នាយការិយាល័យ ជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការនគរបាលខេត្តប៉ៃលិនបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះថា នឹងកសាងសំណុំរឿងទៅតុលាការដើម្បី ដោះស្រាយ តាមច្បាប់៕S/

website_news/2019270602.txt · Last modified: 2019/06/27 13:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki