website_news:2019270604

បែកធ្លាយ លោក អាន់ សំអាត់ ប្រធានការិយាល័យច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យ ប្រមូលប្រាក់ពុករលួយរាប់ម៉ឺនដុល្លារពីពលរដ្ឋក្រីក្រតាមរយ:ផ្ដល់បណ្ណ័ព្រំដែន

http://nokorwatnews.com/ 27-06-2019

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នេះមានការបែកធ្លាយមកថា លោកអាន់ សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយ សាលាខេត្តឧត្ដរមានជ័យ បានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ដោយធ្វើសកម្មភាព គាបសង្កត់ធ្វើបាប ជញ្ជក់ឈាមពី ប្រជាពលរដ្ឋក្រីក្ររាប់ពាន់នាក់ក្នុងមួយខែ និងប្រមូលប្រាក់បានរាប់ម៉ឺនដុល្លារក្នុងមួយខែ តាមរយ:ការផ្ដល់សៀវភៅឆ្លងដែន ។

ប្រភព បានឲ្យដឹងថា លោក អាន់ សំអាត់ បានដាក់បណ្តាញជាច្រើនកន្លែងនៅសង្កាត់អូរស្មាច់ ទទួលប្រមូលធ្វើសៀវភៅឆ្លងដែនកំណត់យកប្រាក់ក្នុងម្នាក់ពី ១៤ទៅ១៥ម៉ឺនរៀល ពីពលរដ្ឋមកពីខេត្តផ្សេង ដែលត្រូវការប្រើប្រាស់សៀវភៅឆ្លងដែន ទៅព្យាលជំងឺ រឺទៅធ្វើពលករស្រុកថៃ ។ ប្រភពបន្ថែមថា បង់ប្រាក់ក្នុងម្នាក់១៤ទៅ១៥ម៉ឺនរៀល គឺអ្នកប្រមូលទទួលធ្វើបណ្ណ័ព្រំដែន យកប្រាក់មកប្រគល់ឲ្យលោក អាន់ សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយចំនួន១០ម៉ឺនរៀល ក្នុងម្នាក់ រីឯកអ្នកប្រមូលចំណេញម្នាក់៤ទៅ៥ម៉ឺនរៀល ។ ប្រភពបានបន្តថា លោកអាន់ សំអាត បានផ្គើន នឹង អនុក្រឹតរបស់ក្រសួងមហាផ្ទៃ ក្នុងការផ្ដល់បណ្ណ័ព្រំដែន គឺយកថ្លៃសេវា ចាប់ពី១៤ម៉ឺនរៀល និង១៥ម៉ឺនរៀល ក្នុងសៀវភៅឆ្លងដែនមួយក្បាល ដែលសៀវភៅបន្ទុកក្រសួងមហាផ្ទៃតម្រូវកំណត់ បណ្ណ័ព្រំដែនមួយក្បាលតែពីរម៉ឺនរៀល ។ មិនតែប៉ុណ្ណោះ លោក អាន់ សំអាត បានយកលំនៅឋានរបស់ខ្លួន ធ្វើជាកន្លែងច្រកចេញចូលតែមួយសម្រាប់ធ្វើបណ្ណ័ឆ្លងដែន និងបំពេញបែបបទផ្សេងៗដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យឯកសារផ្សេងៗពីរដ្ឋបាលសាលាខេត្ត ។ គ្រាន់តែមានហត្ថលេខាលោក លឹម សុខតូ អភិបាលរងខេត្តម្នាក់គ្រប់គ្រាន់ ដោយមិនគោរពទៅតាមបទដ្ឋានគតិយុត្ត របស់ក្រសួងមហាផ្ទៃ ដាក់ចេញដើម្បីឲ្យអនុវត្ដ ។

សព្វថ្ងៃនេះ មានប្រជាពលរដ្ឋមិនក្រោមរាប់ពាន់នាក់ក្នុងមួយខែ ដែលបានចាញ់បោក និងត្រូវលោក អាន់ សំអាត គាបសង្កត់ពួកគាត់ឲ្យបង់ប្រាក់លើសសៀវភៅបន្ទុក។ គួរបញ្ជាក់ថា ក្នុងម្នាក់ត្រូវបង់ប្រាក់ចាប់ពី១៤ម៉ឺនរៀល ទៅ១៥ម៉ឺនរៀល ក្នុងរយះពេលពីរទៅបីថ្ងៃបានសៀវភៅឆ្លងដែនយកទៅប្រើប្រាស់ ដែលតម្លៃខាងលើនេះ បានលើសទៅនឹងសៀវភៅបន្ទុករបស់ក្រសួងមហាផ្ទៃបានកំណត់ រហូតគុណ និង៧ដង ដែលក្រសួងកំណត់យកសេវាត្រឹមតែ២ម៉ឺនរៀលតែប៉ុណ្ណោះ ។ ប្រភពបន្ថែមថា លោកអាន់ សំអាត បានជញ្ជក់ឈាមរាស្រ្ដចាប់តាំងពីក្រសួងមហាផ្ទៃចេញអនុក្រឹត្យប្រកាសផ្ទេរសេវាកម្មផ្ដល់សៀវភៅឆ្លងដែន ពីនគរបាលអន្តោប្រវេសន៍ មកឲ្យអាជ្ញាធរខេត្តជាអ្នកទទួលវិញម្ដង ។

សូមគូសបញ្ជាក់ផងដែថា រាល់ការបំពេញបែបបទសៀវភៅឆ្លងដែន របស់ច្រកចេញចូលតែមួយ សាលាខេត្តឧត្ដរមានជ័យ មានតែហត្ថលេខាលោក លឹម សុខតូ អភិបាលរងខេត្តឧត្ដរមានជ័យតែម្នាក់ ដោយមិនមានការត្រួតពិនិត្យរាល់ឯកសារផ្សេងៗឆ្លងកាត់រដ្ឋបាលខេត្តនោះទេ ។

ដោយមានការដាក់ការសង្ស័យថា មានការឃុបឃិត និយមបក្ខពួក ក្រុមការងារនៅក្នុងសាលាខេត្តឧត្ដរមានជ័យ ទើបមិនបានបំពេញតាមលក្ខខណ្ឌរបស់ក្រសួងបានដាក់ជូន ពោលគឺលោកអាន់ សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយ មិនបានគោរពទៅតាមបទដ្ឋានគតិយុទ្ធរបស់ក្រសួងមហាផ្ទៃនោះទេ បែរជាយកផ្ទះខ្លួនឯងធ្វើកន្លែងធ្វើការងារ តម្រូវឲ្យពលរដ្ឋបង់សេវាលើសសៀវភៅបន្ទុក សម្រុកប្រមូលប្រាក់រាប់ម៉ឺនដុល្លារ ពីរាស្រ្ដក្រីក្ររាប់ពាន់នាក់ចាញ់បោករៀងរាល់ថ្ងៃ ដោយមិនដឹងខ្លួន។

លោក អាន់ សំអាត បានឲ្យដឹងតាមទូរសព្ទ័ថា លោកធ្វើគោរពតាមសេចក្ដីណែនាំរបស់ក្រសួងទាំងអស់ បើប្រពលរដ្ឋណាម្នាក់មិនមានឯកសារគ្រប់គ្រាន់ ឬសាច់ញាតិខ្លួនយកមកទេ គឺលោកមិនទទួលឡើយ ព្រោះគ្មានបុគ្គលណាម្នាក់ កាន់ឯកសារ៤ទៅ៥ច្បាប់ មកធ្វើបានទេ ៕ ប៉ែន នួន

website_news/2019270604.txt · Last modified: 2019/06/27 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki