website_news:2019270606

អង្គការ (LPN) ចូលរួមពិភាគក្សារដោះស្រាយបញ្ហាជូនក្រុមគ្រួសារពលករកម្ពុជាពីរគ្រួសារនិងជនរងគ្រោះម្នាក់ ដែលរងគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកនេសាទត្រីនៅកោះគូតខេត្តត្រាត

https://www.facebook.com/Cambodia-Migrant-Labour-Group-CMLG 27-06-2019

26.06.19 អង្គការបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករ (LPN) បានធ្វើដំណើរទៅកាន់ ច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក ស្រុក អារញ្ញ ខេត្តស្រះកែវ ដើម្បីចូលរួមពិភាគក្សារដោះស្រាយបញ្ហាជូនក្រុមគ្រួសារពលករកម្ពុជាពីរគ្រួសារនិងជនរងគ្រោះម្នាក់ ដែលរងគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកនេសាទត្រីនៅកោះគូតខេត្តត្រាត កាលពីថ្ងៃទី18 ខែមិថុនា ឆ្នាំ2019 កន្លងទៅ ក្នុងកិច្ចចូលរួមពិភាក្សាដោះស្រាយបញ្ហាជូនគ្រួសារពលករ កម្ពុជា ដោយមានការអញ្ចើញចូលរួមពីសំណាក់ ប្រធានមន្ទីរគាំពារសិទ្ធិ និងសុខុមាលភាពខេត្តស្រះកែវ ,អជ្ញាធរអធិការកិច្ចផ្នែកគាំពារសិទ្ធិ និងសុខមាលភាពនៃក្រសួងការងារ, ប្រធានមន្ទីរសន្តិសុខសង្គមខេត្ដស្រះកែវ, តំណាងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ,មន្ត្រីកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ អនុប្រធានមន្ទីរប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តបន្ទាយមានជ័យ ,អនុប្រធានមន្ទីរសសំចតក្រុងប៉ោយប៉ែត ,នគរបាលច្រកទ្វារព្រំដែនក្រុងប៉ោយប៉ែត។

លិទ្ធផលពិភាក្សាដោះស្រាយមានដូចតទៅ៖

ខាងភាគីថៃបានតម្រូវអោយក្រុមគ្រួសារជនរងគ្រោះរកឯកសារបន្ថែម ចំនួនមួយគ្រួសារ 1ច្បាប់ ដោយខាងភាគីអាជ្ញាធរកម្ពុជាជាអ្នកជួយសម្រួលរឿងឯកសារដែលខ្វះខាត។

ក្នុងនោះដែរខាងមន្រ្ដីកុងស៊ុលប្រចាំស្រះកែវ បានទទួលបកប្រែឯកសារសំខាន់ៗរបស់ក្រុមគ្រួសារជនរងគ្រោះ ដើម្បីយកទៅប្រើប្រាស់ក្នុងការទទួលយកសំណងពីថៅកែនិងបេឡាសន្តិសុខសង្គមថៃ។

1.មន្ទីរគាំពារនឹងសុខមាលភាព ទទួលសំណើពីជនរងគ្រោះដើម្បីជំរុញទៅថៅកែបើកប្រាក់ខែដែលនៅសេសសល់ដល់សាច់ញាតិនិងជនរងគ្រោះ។

2.សាច់ញាតិពលករ ស្លាប់បាត់បង់ជីវិត ឈ្មោះ ប៉ិន ធារ៉ា ហៅ (ប៊ុនថៃ កៅ) ត្រូវទទួលបានសំណង ពីរ បេឡាសន្តិសុខសង្គម តាមច្បាប់ក្រសួងការងារថៃ។

3-សាច់ញាតិពលករ ស្លាប់បាត់បង់ជីវិត ឈ្មោះ នី នាង ត្រូវទទួលបានសំណងផ្ទាល់ពីថៅកែ ដោយមានមន្ទីរសន្តិសុខសង្គមថៃ ជាអ្នកជំរុញទៅថៅកែអោយធ្វើការចរាចរជាក្រុមគ្រួសារជនរងគ្រោះ ដើម្បីផ្ដល់សំណងណាមួយដែលសមរម្យដល់សាច់ញាតិជនរងគ្រោះអោយឆាប់រហ័ស។

4-ខាងសាច់ញាតិជនរងគ្រោះសម្រេចទទួលយកប្រាក់សំណងតាមរយៈក្រសួងការបរទេសថៃ នៅស្ថានទូតថៃប្រចាំក្រុងភ្នំពេញ ប្រទេសកម្ពុជាយើង។ ក្នុងបញ្ហានេះដែរដោយសារតែ ពលករ ឈ្មោះ នី នាង បានចូលមកធ្វើការនៅក្នុងប្រទេសថៃ ដោយមិនត្រឹមត្រូវទើបការទទួលបានសំណងតម្រូវអោយថៅកែជាអ្នកផ្ដល់ជូន។ យ៉ាងណាមិញករណីទាមទារសំណងដល់សាច់ញាតិជនរងគ្រោះខាងលើនេះអជ្ញាធរព័ន្ធទាំងកម្ពុជា និងក្នុងប្រទេសថៃនិងធ្វើការតាមដានបន្តរហូតដល់ខាង ក្រុមគ្រួសារជនរងគ្រោះទទួលបានសំណងតាមសិទ្ធិ និងច្បាប់ការងារថៃដែលបានកំណត់។

website_news/2019270606.txt · Last modified: 2019/06/27 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki