website_news:2019270607

====== កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ថៃ ប្រចាំច្រកទ្វារអន្តរជាតិខ្លងឡឹក ខេត្តស្រះកែវ បានធ្វើការឃាត់ខ្លួន ពលរដ្ឋខ្មែរ ចំនួន 02នាក់ ប្រើប្រាស់ឯកសារទិដ្ឋាការវីសាក្លែងក្លាយ

https://www.facebook.com/PrakPheakTraOfficial/ PheakTra 27-06-2019

14.06.19 កន្លងទៅកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ថៃ ប្រចាំច្រកទ្វារអន្តរជាតិខ្លងឡឹក ស្រុក អារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បានធ្វើការឃាត់ខ្លួន ពលរដ្ឋខ្មែរ ចំនួន 02 នាក់ បន្ទាប់ពីសមត្ថកិច្ចថៃ រកឃើញថា ពលរដ្ឋខ្មែរទាំងពីរនាក់ ប្រើប្រាស់ឯកសារទិដ្ឋាការវីសាក្លែងក្លាយនៅក្នុងប្រទេសថៃ។ ដោយពលរដ្ឋខ្មែរទាំងពីរបានសារភាពថា ពួកគាត់បាន ចូលមកធ្វើការនៅទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ផុតសពុលភាពស្នាក់នៅ ហើយមានមិត្តភ័ក្ដិសញ្ញាតិខ្មែរដូចគ្នាជួយទំនាក់ទំនងក្រុមមេខ្យល់រត់ឯកសារក្នុងប្រទេសថៃអោយធ្វើវីសារអោយ ក្នុងតម្លៃ 12000฿ ដោយពួកគាត់មិនដឹងថាជាឯកសារក្លែងក្លាយ ។ តាមស្រាវជ្រាវរបស់សម្ថកិច្ចថៃ បានអោយដឹងថាពលរដ្ឋខ្មែរទាំងពីរនាក់គ្មានប្រវត្តិរូបចេញចូលប្រទេសថៃ សោះ សម្ថកិច្ចថៃបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន តម្រួតខ្លងឡឹក ដើម្បីស្រាវជ្រាវបន្ថែមអ្នកដែលទទួលធ្វើដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់។

website_news/2019270607.txt · Last modified: 2019/06/27 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki