website_news:2019270802

ប្រមុខរារដ្ឋាភិបាលដាក់ចេញផែនការប្រែក្លាយពលករប្រើកម្លាំងទៅជាពលករ ដែលមានជំនាញ

https://www.information.gov.kh ចេញផ្សាយថ្ងៃទី 26 ខែសីហា ឆ្នាំ2019 វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ឹ កនិកា

MC៖ ប្រមុខរាជ្ឋាភិបាល ដាក់ចេញផែនការប្រែក្លាយពលករប្រើកម្លាំងទៅជាពលករជំនាញ ដើម្បីស្រាបតាម យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។ យោងតាមសារលិខិត សម្ដេច អគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្វទិវាអក្ខរកម្មជាតិ ៨កញ្នា ឆ្នាំ២០១៩ នេះដោយបានណែនាំឲ្យក្រសួងអប់រំយុវជន និងកីឡាត្រូវមានផែនការប្រែក្លាយមជ្ឈមណ្ឌលសិក្សាពេញ មួយចំនួន ដូចជាមជ្ឍមណ្ឌលសិក្សានៅតាមរោងចក្រ និងមជ្ឍមណ្ឌលអភិវឌ្ឍយុវជន ឲ្យក្លាយទៅជាមជ្ឈមណ្ឌលសិក្សា ពេញមួយជីវិត។ សាលិខិតបានបន្តទៀតថា ក្រសួងអប់រំយុវជន និងកីឡា ក៏ត្រូវសហការជាមួយក្រសួងការងារ និងបណ្ដះបណ្ដាលវិជ្ជាជីវៈដាក់ឲ្យដំណើរការ កម្មវិធីសមមូលកម្រិតអប់រំមូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្ដល់ ឱកាសសិក្សាដល់កម្មករទាំងនៅក្នុង និងក្រៅប្រទេសឲ្យមានលទ្ធភាពបន្តការសិក្សាតាមបែបអនឡាញ ឬតាមបែបឌីជី ថល។ ជាមួយគ្នានេះដែរសមិទ្ធផលនៃការអនុវត្តកម្មវិធីអក្ខរកម្មទាំងនេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រារដ្ឋាភិបាលកម្ពុជា ព្រមទាំងការចូលរួមគាំទ្រដោយចិត្តស្មោះពីអ្នកពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ជាពេសេស កិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ មន្រីរាជការ ព្រះសង្ឃ បញ្ញវន្ត ម្ចាស់រោងចក្រ សហគ្រាស សិស្ស និងនិស្សិតទូទាំងប្រទេស។

សាលិខិតបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តជាផ្លូវការនូវគោលនយោបាយជាតិ ស្ដីពីការសិក្សាពេញ មួយជិវិត្តក្នុងគោលបំណង ផ្ដល់ឱកាស និងគាំទ្រឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានការសិក្សាគ្រប់រូបភាព និងប្រើប្រាស់ ចំណេះដឹងតាមជំនាញដែលទទួលបាន ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាពការងារ និងប្រាក់ចំណូលតាម យុគសម័យបច្ចេកវិទ្យា មនោគមន៍ និងព័ត៌មាន និងសង្គមពុទ្ធិ។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវប្រារព្ធឡើងក្រោមប្រធានបទ អក្ខរកម្មផ្សារ ភ្ជាប់នឹងជំនាញមុខរបរ ដែលមានចក្ខុវិស័យអភិវឌ្ឍប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឲ្យទទួលបានឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណ សម្បត្តិសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងសុខដុមជីវិតបុគ្គល និងសង្គម។ ទស្សនាទាននៃប្រធានបទនៅ ឆ្នាំនេះមិនសំដៅត្រឹមតែការរៀនអក្សរ និងលេខនព្ធប៉ុណ្ណោះទេ ប៉ុន្តែបានគិតគូរដល់ឱកាសសម្រាប់យុវជនយើងទទួល បានចំណេះដឹងចំណេះធ្វើ សហគ្រិនភាពជំនាញមុខរបរ និងនវានុវត្តន៍គ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសអក្ខរកម្មបច្ចេក វិទ្យាដែលសព្វថ្ងៃកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

website_news/2019270802.txt · Last modified: 2019/08/27 13:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki