website_news:2019270803

ពលករត្រៀមទៅជប៉ុនម្នាក់បានដាក់ពាក្យបណ្តឹងឱ្យប៉ូលិសជួយអន្តរាគមន៍ខណៈមេខ្យល់នាំគូដណ្តឹងរបស់ខ្លួនទៅប្រទេសចិនបាត់

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 26/08/2019

ភ្នំពេញ ៖ យុវជនម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលគីឡូម៉ែត្រលេខ៦ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ហើយហៅស្ត្រីម្នាក់ដែលគេអះអាងជាបងស្រីរបស់មេខ្យល់ នោះមកសួនាំនៅប៉ុស្តិ៍ផងដែរ បន្ទាប់ពីមានមេខ្យល់ម្នាក់នាំគូដណ្តឹងរបស់ខ្លួនទៅប្រទេសចិនបាត់ ហើយទាក់ទងមិនបានដោយសង្ស័យថា មានមេខ្យល់បាននាំគូដណ្តឹងរបស់ខ្លួនទៅលក់នៅប្រទេសចិន ។ ហេតុការណ៍នេះផ្ញាក់ផ្អើលឡើងកាលពីម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩នៅប៉ុស្តិ៍រដ្ឋបាលគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

បុរសខាងលើមានឈ្មោះ អ៊ុក សុជាតិអាយុ៣៣ឆ្នាំរស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ជាអតីតពលករកូរ៉េនិងកំពុងរៀនភាសារជប៉ុនត្រៀមទៅធ្វើពលករប្រទេសជប៉ុននៅខែ១២ឆ្នាំ២០១៩នេះ ចំណែកមេខ្យល់ដែលរងការចោទប្រកាន់នោះមានឈ្មោះ ថោង ស្រីរ័ត្ឋភេទស្រីអាយុជាង២០ឆ្នាំស្នាក់នៅមិនពិតប្រាកដ រីឯនារីរងគ្រោះដែលមេខ្យល់នាំទៅបាត់នោះឈ្មោះ ញ៉សុខចន្ទ័ហៅតក់ អាយុ២១ឆ្នាំរស់នៅភូមិអ្នកលឿន ឃុំរ៉ាក់ជ័យស្រុកបាភ្នំខេត្តព្រៃវែង ។ បើតាមការរៀបរាប់របស់បុរសជាពលករនោះ ថាខ្លួនបានស្គាល់នាងសុខច័ន្ទតាមរយៈការលេងហ្វេស្បុក ហើយស្រលាញ់គ្នាជាមួយ ញ៉សុខច័ន្ទប្រហែល៣ឆ្នាំមកហើយ ពេលនោះនាងជាកម្មកររោងចក្រចំណែកខ្លួនជាពលករនៅប្រទេសកូរ៉េ ។ ប្រភពបានរៀបរាប់ទៀតថា ក្រោយពីស្រលាញ់គ្នាល្អូកល្អឺនបាត់មុខមិនបាន ពេលមកពីកូរ៉េវិញខ្លួនថានឹងយកនាងជាគូអនាគតហើយចូលដណ្តឹងនាងកាលពី១ឆ្នាំមុខ ។

ក្រោយមកយើងទាំង២នាក់ក៏បានសម្រេចចិត្តប្រឡងចូលរៀនភាសារជប៉ុនជាប់ទាំ២នាក់ ដើម្បីទៅធ្វើពលករនៅប្រទេសជប៉ុន តែខ្លួនគឺរៀនចប់មុនហើយត្រៀមទៅធ្វើពលករជប៉ុននៅខែ១២ឆ្នាំនេះ ចំណែកនាងសុខច័ន្ទគឺទៅជប៉ុននៅវគ្គបន្ទាប់ ហើយបីឆ្នាំក្រោយពេលត្រឡប់មកស្រុកវិញពួកយើងនឹងចូលតែម្តង ។ បុរសរូបនោះបានបន្តថា ស្រាប់តែគូដណ្តឹងរបស់ខ្លួនបានទូរសព្ទ័មកតាមរយៈហ្វេស្បុក ថាគេកំពុងនៅប្រទេសវៀតណាមហើយអត់ផ្ទះសំណាក់ដេកទេ ដែលគេអះអាងថាទៅវៀតណាមតាំងពីថ្ងៃ២០សីហា ហើយគោលបំណងរបស់នាងគឺទៅប្រទេសចិនជាមួយឈ្មោះ ថោងស្រីរត្ឋ័ដើម្បីយកខោអាវមកលក់នៅភ្នំពេញ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៤នេះខ្លួនមិនអាចទាក់គូដណ្តឹងឬមេខ្យល់នោះបានទេ ដោយគេប្លុកហ្វេស្បុកខ្លួនចោលអស់ ហើយអ្វីដែលហួសចិត្តនោះដណ្តឹងរបស់ខ្លួនមុនទៅចិននោះមិនបានប្រាប់ខ្លួនឬក្រុមគ្រួសារឱ្យនោះទេ ពេលទៅដល់វៀតណាមទើបតេប្រាប់រួចក៏បិទទូរសព្ទ័រហូតមកដល់ពេលនេះ ។ ដូច្នេះខ្លួនយល់ថានាងពិតជាចាញ់បោកគេមិនខានឡើយព្រោះនាងទៅនោះគ្មានលុយទេ ហើយហេតុអីគេល្អម្លេះ ហៅនាងទៅរកស៊ីជាមួយខ្លួនមិនជឿទេ ។ ជាមួយនឹងការដាក់ពាក្យបណ្តឹងខ្លួនក៏បានស្គាល់ផ្ទះជួលបងស្រីបង្កើតរបស់ថោងស្រីរត្ឋ័ជាមេខ្យល់ ហើយក៏សំណូមពរឱ្យប៉ូលិសទៅហៅបងស្រីនោះមកប៉ុស្តិ៍ដើម្បីសួនាំនិងជួយទាក់ទងឱ្យប្អូនស្រីគាត់យកគូដណ្តឹងរបស់ខ្លួនមកស្រុកវិញផងដែរ ។

តាមប្រភពព័ត៌មានពីអ្នកធ្លាប់ស្គាល់ស្ត្រីឈ្មោះ ថោង ស្រីរត្ឋ័ ថានាងគឺជាអ្នកធ្លាប់រកស៊ីគកជេស្រីក្រមុំៗយកទៅឱ្យតាតាដែលមានលុយ ដើម្បីឃុយក្រមុំ ដូច្នេះស្ត្រីឈ្មោះ ថោង ស្ររត្ឋ័ គឺសមាសភាពមិនល្អទេ ទើបគេប្រញ៉ាប់ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ សមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ឱ្យដឹងថា ពិតជាមានគេដាក់ពាក្យបណ្តឹងរឿងនេះមែន តែរឿងហេតុជាក់ ស្តែងយ៉ាងណា សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត ៕

website_news/2019270803.txt · Last modified: 2019/08/27 13:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki