website_news:2019270806

បង្ក្រាបហាងស្រាក្រឡុក ប៉ាន់នីបារ បង្កប់សេវាផ្លូវភេទនៅសង្កាត់វត្តភ្នំ ឃាត់ខ្លួន១១នាក់

http://mekong-post.com/ ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ ថ្ងៃទី 27 August, 2019

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងបារ លួចលាក់បង្កប់សេវាកម្មផ្លូវភេទ(យីហោ ប៉ាន់នី បារ) ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុស-ស្រី១១នាក់ (ក្នុងនោះមានារីបម្រើរភ្ញៀវជាស្រីក្មេង៨នាក់ មេការ២នាក់ (ស្រី-ប្រុស)និងថៅកែហាង១នាក់។

ក្នុងប្រត្តិបត្តិការណ៍ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុច បារមួយកន្លែង (យីហោ បាន់នី បារ) ផ្ទះលេខ៩Eo ផ្លូវលេខ១០៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ការប្រត្តិបត្តិការនេះដឹកនាំទី១/ដោយលោក ឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំការជួញដូរមនុស្ស។ ទី២ /វីរសេនីយ៍ឯក ធាន វុធ នាយការិយាល័យប្រឆាំការជួញដូរមនុស្សក្នុងប្រទេស។ ទី៣/អនុសេនីយ៍ឯក ឡាង ណាវី អ្នកកតត្រា។ ទី៤/អនុសេនីយ៍ទោស ឃឹម មករា នាយរងប៉ុស្តិ៍វត្តភ្នំ។ ទី៥/លោក សេង គីមឡាក់ ព្រះរាជអាជ្ញារង។ ទី៦/ លោក ចេង សុផាត ក្រឡាបញ្ជី។ ទី៧/លោកស្រី នួន គន្ធា ប្រធានក្រុម៨។ និងទី៨/លោក ឈូស សុធី ចៅសង្កាត់រងទី២។

បើតាមមន្ត្រីនគរបាល ដែលចុះបង្ក្រាបផ្ទាល់ដែលនោះ បានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺមានការរាយការណ៍ដោយសម្ងាត់ ពីបងប្អូនប្រជាពលរដ្ឋប្រាប់ថា (ទីតាំងបារដែលមាន យីហោ បាន់នី បារ ) ខាងលើមានលួចបើកសេវាកម្មបម្រើផ្លូវភេទ និងមានបុគ្គលិកជា អនិតិជន(អាយុក្រោម១៥ឆ្នាំ)បម្រើការងារ ។ ទើបកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះធ្វើការស៊ើបអង្កេតអស់រយះពេលជាយូរមកហើយ ទើបនៅថ្ងៃកើតហេតុ បានសហការជាមួយកម្លាំង សមត្ថកិច្ចមូលដ្ឋាន បើកការបង្ក្រាបតែម្តង ។ ក្នុងប្រតិបត្តិការបង្ក្រាប និងឆែកឆេរ ទីតាំង លួចលាក់ បង្កប់ សេវាផ្លូវ ភេទ នេះ ជាលទ្ធផលជាក់ស្ដែង កម្លាំងនគរបាលបាន ធ្វើការ ឃាត់ខ្លួនមនុស្សសរុបចំនួន១១នាក់ ក្នុងនោះមាននារីចំនួន៩នាក់ និងបុរសបរទេស២នាក់មេការ១នាក់ ក្នងនោះមាន ម្ចាស់ហាង មានឈ្មោះ ចន អាយុ៧១ឆ្នាំ១នាក់។

បច្ចុប្បន្ន ក្រោយពេលបង្ក្រាប ជនប្រុសស្រីទាំង១១នាក់នាក់ ដោយនារីបម្រើការងារ៩នាក់ មេការ១នាក់ និងម្ចាស់ទីតាំងម្នាក់ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដើម្បីរងចាំធ្វើការសាកសួរ បន្តតាមនីតិវិធី ៕

website_news/2019270806.txt · Last modified: 2019/08/27 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki