website_news:2019270808

ចាប់ខ្លួនជនជាតិអាមេរិកម្នាក់ ពីបទរំលោភបំពានផ្លូវភេទលើកុមារ នៅទីក្រុង Los Angeles រដ្ឋកាលីហ្វូញ៉ា

http://cambodiapolice.com/policekh/ 11:54 am 26 សីហា 2019

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស និងកម្លាំងការិយាល័យសន្តិសុខប្រចាំតំបន់របស់ស្ថានទូតសហករដ្ឋអាមេរិក (RSO) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ បានអនុវត្តដីការដ្ឋកាលីហ្វូញ៉ា ចាប់ខ្លួនជនល្មើសឈ្មោះ Karl Von Boenninghausen ភេទប្រុស ជនជាតិអាមេរិក កើតថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កាន់លិខិតឆ្លងដែនលេខ 566522458 ពីបទរំលោភបំពានផ្លូវភេទលើកុមារ នៅទីក្រុង Los Angeles រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក។

លោកវរសេនីយ៍ឯក លៅ លីន នាយការិយាល័យការពារអនីតិជន បានប្រាប់គេហទំព័រ និងព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ ថា កម្លាំងនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស បានឃាត់ខ្លួនជនល្មើសឈ្មោះ Karl Von Boenninghausen នៅផ្ទះសំណាក់ happy ស្ថិតនៅក្បែរវត្តសារាវ័ន្ត ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចបញ្ជូនមក នាយកដ្ឋានប្រឆាំងជួញដូរមនុស្សនិងការពារអនីតិជន ហើយប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃសាលាដំបូងរាជានីភ្នំពេញ។ បច្ចុប្បន្ននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កំពុងបន្តអនុវត្តនីតិវិធីបញ្ជូនជនល្មើស និងសម្ភារៈដកហូតទាំងអស់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត៕

website_news/2019270808.txt · Last modified: 2019/08/27 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki