website_news:2019271101

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ឃុំ-ថ្នាក់ស្រុក និងអ្នកពាក់ព័ន្ធ នៅស្រុកអង្គរជុំ

https://www.facebook.com/deputygovernoryousophear/ លេខាធិការដ្ឋាន គខបជសៀមរាប 26-11-2019

ខេត្តសៀមរាប៖ ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ,ខ,ប,ជ) ដឹកនាំដោយឧត្តមសេនីយ៍ដួង ថាវរី ស្នងការរងនគរបាលខេត្ត ជាអនុប្រធានលេខាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី លោកអភិបាលនៃគណៈអភិបាលស្រុក អង្គរជុំដោយមានការសម្របសម្រួលពីក្រុមការងារបច្ចេកទេស (ក្រុមការងារកិច្ចការអនុវត្តច្បាប់ និងក្រុមការងារកិច្ចការទេសន្តរប្រវេសន៍) មកពីស្នងការរដ្ឋាននគរបាលខេត្ត និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវខេត្ត និងតំណាងអង្គការAPlE ។

វគ្គបណ្តុះបណ្តាលនេះ មានកិច្ចសហការជាមួយរដ្ឋបាលសាលាស្រុកអង្គរជុំ ដែលមានការគាំទ្រពីរដ្ឋបាលសាលាខេត្តសៀមរាប និងមានការចូលរួមគាំទ្រពីអង្គការ UN WOMEN និងអង្គការសកម្មភាពដើម្បីកុមារ (APLE) ផងដែរ ដើម្បីពង្រឹងសមត្ថភាព ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ឃុំ-សង្កាត់/ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ អំពីការអនុវត្តតួនាទីភារកិច្ច ច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានលើកុមារ និងពង្រឹងលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាជួយជនរងគ្រោះឲ្យបានសមស្របនិងមានប្រសិទ្ធិភាព។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងស្រុកអធិការស្រុក កងរាជអាវុធហត្ថស្រុក ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក មេឃុំ ស្មៀន អ.ក.ន.ក ប្រជាការពារ មណ្ឌលសុខភាព នាយប៉ុស្តិ៍ នាយកសាលា យុវជន និងអង្គការដៃគូ សរុបចំនួន៤៥នាក់។

website_news/2019271101.txt · Last modified: 2019/11/27 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki