website_news:2019271201

១ឆ្នាំ កងរាជអាវុធហត្ថ បង្ក្រាបបទល្មើស ជាង២ពាន់ករណី

https://www.dap-news.com/national/ ByPH104 Posted on December 26, 2019

ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយ ឆ្នាំ២០១៩នេះ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការបង្ក្រាបបទល្មើស ចំនួន ២,៣៩៨ករណី ក្នុងប្រតិបត្តិការ ២,៥៥០លើក ។ នេះបើយោងតាមរបាយការណ៍ បូកសរុបលទ្ធការងារ កងរាជអាវុធហត្ថ ឆ្នាំ២០១៩ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២០ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ។ របាយការណ៍បានឲ្យដឹងទៀតថា បង្ក្រាបបទល្មើសជាក់ស្តែងបានចំនួន ២,១៣៥ ក្នុងប្រតិបត្តិការ២,២២២លើក ។ ក្នុងនោះរួមមាន ៖ ឃាតកម្ម១៤លើក , បង្ខាំងមនុស្ស និងជំរិតទារប្រាក់១៣លើក , រំលោភសេពសន្ថវៈ៣៥លើក , លួចមានស្ថានទម្ងន់ទោស២៨លើក , ហិង្សាមានស្ថានទម្ងន់ទោស៦៧លើក , ជួញដូរមនុស្ស៨លើក , ជួញដូរចែកចាយគ្រឿងញៀន៩៦៣លើក , លួច១៤២លើក , ឆក់៣៣លើក , ហិង្សាដោយចេតនា២៧លើក , ប្រើប្រាស់និងរក្សាអាវុធខុសច្បាប់២១លើក , ការប្រើប្រាស់គ្រឿងញៀន១៨៨លើក , ដំណាំកញ្ឆា៤លើក , ធ្វើខូចខាតដោយចេតនា១៦លើក , រំលោភលើទំនុកចិត្ត៣០លើក និងល្បែងស៊ីសង់ចំនួន៤៨លើក ។ របាយការណ៍បន្តថា ចំពោះការស្រាវជ្រាវបង្ក្រាបបានចំនួន២៦៣ ក្នុងប្រតិបត្តិការ៣២៨លើក រួមមាន៖ ឃាតកម្ម៩លើក , បង្ខាំងមនុស្សខុសច្បាប់១លើក , រំលោភសេពសន្ថវៈ២លើក , លួចមានស្ថានទម្ងន់ ទោស១៤លើក , ហិង្សាមានស្ថានទម្ងន់ទោស៣៧លើក , លួច៧១លើក , ឆក់៧លើក , ឆបោក៣៧លើក , ហិង្សាដោយចេតនា២៣លើក , រំលោភលើទំនុកចិត្ត៣០លើក , ធ្វើឲ្យខូចខាតដោយចេតនា៤លើក , ទទួលផលចោរកម្ម៣លើក និងក្មេងទំនើង១លើក៕ ដោយ៖ធី លីថូ

website_news/2019271201.txt · Last modified: 2019/12/27 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki