website_news:2019271202

អ.ស.ប លើកកម្ពស់សិទ្ធិរបស់ពលករនៅទិវាចំណាកស្រុកពិភពលោក

https://khmer.voanews.com/ 26 ធ្នូ 2019 ម៉ែន គឹមសេង

អង្គការសហប្រជាជាតិ បានផ្តោតសំខាន់នៅទិវាចំណាកស្រុកពិភពលោក លើសិទ្ធិពលករចំណាកស្រុកទាំងអស់ឲ្យទទួលបានការការពារសិទ្ធិមនុស្សគ្រប់បែបយ៉ាងដូចពលរដ្ឋនានាដែរ‍ ដោយសារនៅពេលនេះ មានពលរដ្ឋចំនួន២៧២លាននាក់នៅលើពិភពលោកបានចាកចេញពីលំនៅដ្ឋានទៅធ្វើការនៅក្រៅប្រទេស។ អ្នកស្រី មូរ សុខហួរអនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែថា គណបក្សរបស់អ្នកស្រីកំពុងរៀបចំបណ្តាញ ដើម្បីការពារផលប្រយោជន៍ពលករចំណាកស្រុកនៅប្រទេសថៃ ដើម្បីជួយពួកគេឱ្យមានសំឡេងឡើងនិងស្តារកិត្តិយសរបស់ពួកគេ ក្នុងពេលធ្វើការនៅទីនោះដោយមិនទុកចោលពួកគេទេ។ មានពលរដ្ឋកម្ពុជាជាង២លាននាក់បានចាកចេញពីស្រុកទៅធ្វើការនៅក្រៅប្រទេស ជាពិសេសគឺប្រទេសថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ីជាដើម។

website_news/2019271202.txt · Last modified: 2019/12/27 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki