website_news:2019271204

អ្នកសារព័ត៌មានទូរទស្សន៍ថៃម្នាក់ត្រូវជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ដោយសារនិយាយរឿងស្ថានភាពការងារពលករចំណាកស្រុក

https://khmernote.com/news/ December 27, 2019 lyda

អ្នកសារព័ត៌មានទូរទស្សន៍ថៃម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ កាលពីថ្ងៃអង្គារ ពីបទនិយាយបង្ខូចកេរ្ដិ៍ឈ្មោះកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង នៅលើបណ្តាញសង្គម Twitter ។ អ្នកសារព័ត៌មាននោះមានឈ្មោះថា Suchanee Cloitre អាយុ ៣០ឆ្នាំ បម្រើការឱ្យទូរទស្សន៍ Voice TV នៅពេលដែលនាងបាននិយាយពីបញ្ហាស្ថានភាពការងារនៅឯកសិដ្ឋាន Thammakaset ។ ប៉ុន្តែយ៉ាងណាក៏ដោយនាងមិនដែលគិតថា ទោសរបស់នាងគឺធ្ងន់ធ្ងរឈានដល់ការជាប់ពន្ធនាគារនោះទេ ហើយនាងក៏កំពុងបារម្ភថាតើកូនរបស់នាងនឹងទៅជាយ៉ាងណាបើគ្មាននាងមើលថែ។ វាមិនច្បាស់ទេថានាងបាននិយាយប៉ះពាល់អ្វីខ្លះ ប៉ុន្តែប្រភពនិយាយថាការសរសេរលើបណ្តាញសង្គម Twitter របស់នាង ផ្តោតលើពាក្យបណ្តឹងរបស់ក្រុមពលករចំណាកស្រុកមួយក្រុមមកពីប្រទេសមីយ៉ាន់ម៉ា ដែលពួកគេបានប្ដឹងទៅគណៈកម្មាធិការសិទ្ធិមនុស្សរបស់ប្រទេសថៃអំពីស្ថានភាពការងារនៅកសិដ្ឋាន Thammakaset ក្នុងឆ្នាំ២០១៦។ ប៉ុន្តែយ៉ាងណាតុលាការថៃបានបញ្ជាឱ្យកម្មករគួរតែទទួលបានសំណង បន្ទាប់ពីច្រានចោលបណ្តឹងបរិហារកេរ្តិ៍ដែលថា កសិដ្ឋាននេះបានចាប់ផ្តើមបំពានសិទ្ធិកម្មករ។ ចំណែកកសិដ្ឋាន Thammakaset ដែលបានបដិសេធការចោទប្រកាន់តាំងពីដំបូងមក ក៏បានដាក់ពាក្យប្តឹងអ្នកកាសែត និងសកម្មជនចំនួន ២០នាក់ ជុំវិញករណីនេះដែរ៕

website_news/2019271204.txt · Last modified: 2019/12/27 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki